ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី៖ ម្ចាស់​ឆ្នោតរុស្ស៊ី ៣ លាននាក់បានចុះឈ្មោះបោះ​ឆ្នោតតាមអ៊ីនធឺណែត

(VOVWORLD) - ក្រសួងអភិវឌ្ឍន៍ឌីជីថលនៃសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី ១០ ខែមីនា បានឲ្យដឹងថា ម្ចាស់ឆ្នោតជាង៣ លាននាក់នៅក្នុងប្រទេសនេះ នឹងមិនធ្វើការបោះឆ្នោតប្រធានាធិបតីនៅតាមតំបន់ចុះឈ្មោះនោះទេ ប៉ុន្តែនឹងប្រើប្រាស់សេវាកម្ម "ម្ចាស់ឆ្នោតតាមទូរស័ព្ទ" នៅលើ "វិបផតថលសេវារដ្ឋបាល”។ 

ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី មិនមែនតាមអាស័យដ្ឋានដែលបានចុះឈ្មោះទេ ប៉ុន្តែនៅកន្លែងងាយស្រួល ម្ចាស់ឆ្នោតអាចដាក់ពាក្យសុំចុះឈ្មោះតាមរយៈវិបផតថលសេវារដ្ឋបាល។ មនុស្សជាង ៣ លាននាក់បានប្រើប្រាស់សេវាកម្ម "ម្ចាស់ឆ្នោតតាមទូរស័ព្ទ" នៅលើវិបផតថលនេះ។

ពលរដ្ឋរុស្ស៊ីអាចដាក់ពាក្យសុំចុះឈ្មោះបោះឆ្នោតពីចម្ងាយរហូតដល់ម៉ោង ១១៖៥៩នាទី យប់ថ្ងៃទី ១១ ខែមីនា តាមម៉ោងនៅទីក្រុងម៉ូស្គូ។

តាមការគ្រោងទុក ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា។ ការបោះឆ្នោតតាមអ៊ីនធឺណែតនឹងប្រព្រឹត្តទៅនៅក្នុងតំបន់ចំនួន ២៩ ទូទាំងប្រទេស។ បេក្ខជនទាំងបួននាក់ដែលបានចុះបញ្ជីដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល (SIK) ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតគឺ៖ លោក Leonid Slutsky លោក Nikolai Kharitonov លោក Vladislav Davankov និងប្រធានាធិបតីបច្ចុប្បន្ន លោក Vladimir Putin ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ