ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី៖ ម្ចាស់ឆ្នោត ៣៥,៤% ធ្វើការបោះឆ្នោតនៅថ្ងៃដំបូង
(VOVWORLD) - ថ្ងៃដំបូងនៃការបោះឆ្នោតជ្រើសតាំងសប្រធានាធិបតីរុស្ស៊ីបានបញ្ចប់នៅគ្រប់តំបន់ទូទាំងប្រទេសរុស្ស៊ី នៅវេលាម៉ោង ៨៖០០នាទី យប់ថ្ងៃទី ១៥ ខែមីនា (ម៉ោងនៅទីក្រុងម៉ូស្គូ)។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតរុស្ស៊ី អត្រាប្រជាជនទៅបោះឆ្នោតនៅទូទាំងប្រទេសគឺ ៣៥,៤% ។ មនុស្សជាង ៣ លាននាក់បានចូលរួមក្នុងការបោះឆ្នោតតាមអ៊ីនធរណែត ស្មើរនឹង ៧៥%។ ដោយឡែកនៅទីក្រុងម៉ូស្គូ មានមនុស្សប្រហែល៣លាននាក់បានចូលរួមបោះឆ្នោតទាំងដោយផ្ទាល់ និងតាមអ៊ីនធឺណែត។ នេះគឺជាចំនួនអ្នកបោះឆ្នោតច្រើនបំផុតមិនធ្លាប់មានពីមុនមក។
ប្រជាជនរុស្ស៊ីទៅបោះឆ្នោត។ រូបថត៖ Thu Ha/VOV-Moscow |
នាព្រឹកថ្ងៃដដែល ក្រុមអ្នកសង្កេតការណ៍មកពីអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដឹកនាំដោយអគ្គលេខាធិការ Zhang Ming បានទៅទស្សនាការិយាល័យបោះឆ្នោតចំនួនបី។ លោក Zhang Ming បានបញ្ជាក់ថា សកម្មភាពបោះឆ្នោតកំពុងប្រព្រឹត្តទៅតាមការគ្រោងទុក និងមានការរៀបចំ។ មកទល់ពេលនេះ ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីរុស្ស៊ីបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។
ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីរុស្ស៊ីបានប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៧ ខែមីនា។ ជាលើកដំបូង ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ ហើយរួមបញ្ចូលទាំងការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក។ មានបេក្ខភាពចំនួន៤នាក់បានឈរឆ្នោះសម្រាប់ការបោះឆ្នោតឆ្នាំនេះ រួមមាន៖ លោក Vladislav Davankov ពីគណបក្ស "ប្រជាជនថ្មី" ; លោក Leonid Slutsky នៃគណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី (LDPR); លោក Nikolai Kharitonov នៃគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (KPRF) និងប្រធានាធិបតីបច្ចុប្បន្ន លោក Vladimir Putin ដែលបានឈរឈ្មោះជាបេក្ខជនឯករាជ្យ៕