(VOVWORLD) -មណ្ឌលបោះឆ្នោតនៅទូទាំងប្រទេសលីបង់ត្រូវបានបើកទ្វារនាវេលាម៉ោង ៧ ព្រឹក នាថ្ងៃទី ៦ ឧសភាតាមម៉ោងតំបន់ ហើយគ្រោងនឹងបិទទ្វារនាវេលាម៉ោង ១៩ យប់នាថ្ងៃដដែល។
ការបោះឆ្នោតរដ្ឋសភាលីបង់ |
នាថ្ងៃទី ៦ ឧសភា អ្នកបោះឆ្នោតលីបង់បានទៅបោះឆ្នោត ក្នុងការបោះឆ្នោតរដ្ឋសភាជាលើកដំបូង ក្នុងរយៈពេល ៩ ឆ្នាំកន្លងទៅ ខណៈពេលដែលស្ថានភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ កំពុងប្រឈមមុខនឹងការលំបាកខាងសេដ្ឋកិច្ច ក៏ដូចជារាល់ការលាកល្បងនៅក្នុងតំបន់។ មណ្ឌលបោះឆ្នោតនៅទូទាំងប្រទេសលីបង់ត្រូវបានបើកទ្វារនាវេលាម៉ោង ៧ ព្រឹក នាថ្ងៃទី ៦ ឧសភាតាមម៉ោងតំបន់ ហើយគ្រោងនឹងបិទទ្វារនាវេលាម៉ោង ១៩ យប់នាថ្ងៃដដែល។ អ្នកបោះឆ្នោតជាង 3,6 លាននាក់នឹងទៅបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិសភាចំនួន ១២៨ រូប ក្នុងចំណោមបេក្ខជនចំនួន 583 រូប ផងដែរ៕