ការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង

ការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង - ảnh 1
ការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ ឧសភា ចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង បានរៀបចំការបោះឆ្នោតសកលដើម្បីបង្កើតរដ្ឋសភាថ្មី។ ការបោះឆ្នោតនេះ
នឹងសម្រេច សមាសភាពនៃរដ្ឋាភិបាលនាអាណត្តិ ៥ ឆ្នាំខាងមុខ ផងដែរ។
បណ្ដាទីកន្លែងក្នុងទូទាំង ប្រទេសបានបើកទ្វាចាប់ពីម៉ោងទី ៧ ដល់ម៉ោងទី
២២ តាមម៉ោងតំបន់។ អ្នកបោះឆ្នោត អង់គ្លេសនឹងជ្រើសរើសសមាជិសភា
ចំនួន ៦៥០ នាក់ក្នុងចំណោមបក្ខជនចំនួន ៣៩០០ នាក់ចូលរួមការបោះ
ឆ្នោតលើកនេះ។ គណៈបក្សនយោបាយណាដែលទទួលបានអាសនៈ
ច្រើនជាងគេក្នុងរដ្ឋសភានឹងទទួលបានសិទ្ធិបង្កើតរដ្ឋាភិបាលនិងថ្នាក់ ដឹកនាំនៃគណៈបក្សនោះនឹងក្លាយទៅជានាយករដ្ឋមន្ត្រី។ ក្នុងយុទ្ធនាការ
ចលនា សម្លេងគាំទ្រ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ជា
និច្ចកាលសង្កត់ធ្ងន់ទៅលើស្នាដៃរបស់គណៈបក្សអភិរក្សក្នុងការនាំប្រទេស
អង់គ្លេសរួធផុតពីការឱនភាពសេដ្ឋកិច្ចដើម្បីទទួលបានល្បឿនកំណើនខ្ពស់
ក្នុងចំណោមបណ្ដាខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ កាត់បន្ថយ ១/៣ កំរិតបាត់អាជីព។ ក្នុងពេលជាមួយគ្នានោះ អ្នកដឹកនាំនៃ គណៈបក្សការងារ លោក Ed Miliband
បានសន្យាដោះស្រាយ “វិបត្តិគុណភាពជីវភាព រស់នៅ”របស់ប្រជាជន
អង់គ្លេស។ ឧបនាយកដ្ឋមន្ត្រីនិងជាប្រធានគណៈបក្សប្រជាធិបបតេយ្យនិង
សេរី (Lib Dem) លោក Nick Clegg បានអះអាងថា៖ លោកនឹងខំប្រឹងប្រែងអស់
ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពសំរាប់ប្រទេសអង់គ្លេស
ហើយជឿជាក់ថា៖ Lib Dem នឹងដណ្តើម បានអាសនៈចាំបាច់ក្នុងរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ