ការបោះឆ្នោតសកលនៅអ៊ីស្រាអែល- បេក្ខជនទាំងពីរបានប្រកាសទទួលជ័យជម្នះដូចគ្នា

(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែមេសា តាមម៉ោងតំបន់ គណៈកម្មាធិការបោះឆ្នោតអ៊ីស្រាអែលបានចាប់ផ្តើមការរាប់សន្លឹកឆ្នោត បន្ទាប់ពីដំណើរការបោះឆ្នោតក្នុងការបោះឆ្នោតសកលនៅប្រទេសនេះបានបិទបញ្ចប់មុននោះក្នុងថ្ងៃដដែល។
ការបោះឆ្នោតសកលនៅអ៊ីស្រាអែល- បេក្ខជនទាំងពីរបានប្រកាសទទួលជ័យជម្នះដូចគ្នា - ảnh 1នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu 

នាពេលបច្ចុប្បន្ន ទាំងនាយករដ្ឋមន្រ្តី Benjamin Netanyahu និងគូប្រជែង លោក Benny Gantz សុទ្ធតែអះអាងទទួលបានជ័យឈ្នះក្នុងការបោះឆ្នោតខណៈដែលរាល់ការស្ទង់មតិនៅខាងក្រៅមណ្ឌលបោះឆ្នោតបានបង្ហាញឲ្យឃើញថាបេក្ខជនទាំងពីររូបនេះកំពុងទទូលបានសម្លេងគាំទ្រស្មើនឹងគ្នា។ រហូតដល់វេលាម៉ោង ១២ និង ១៩ នាទីយប់ តាមម៉ោងតំបន់នោះ យោងតាមសន្លឹកឆ្នោតដំបូងដែលត្រូវបានពិនិត្យជាង ៣០,០០០ សន្លឹក គឺក្នុងនោះ គណបក្សរបស់បេក្ខជន Gantz កំពុងនាំមុខដោយមានសម្លេងគាំទ្រ ៣០,៣% បន្តទៀតគឺជាគណបក្សស្តាំនិយមរបស់នាយករដ្ឋមន្ត្រី Netanyahu ដោយមានសម្លេងគាំទ្រ ២៤.២% ។ ក៏ប៉ុន្តែ នៅលើ     បណ្តាញសង្គម Twitter នាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រកាសថាគណបកស្សស្ដាំនិយម Likud កាន់អំណាចបានទទួលជ័យឈ្នះយ៉ាងច្បាស់លាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ