ការបោះឆ្នោតសភាបារាំង៖ ការត្រឡប់មកវិញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​គណៈបក្ស​​ឆ្វេងនិយម

(VOVWORLD) - ការភ្ញាក់ផ្អើលបានកើតឡើងនៅក្នុងការបោះឆ្នោតសភាបារាំង នៅពេលដែលសម្ព័ន្ធភាពឆ្វេងនិយម "រណសិរ្សនិយមថ្មី" (NFP) បានទទួលជ័យជំនះ ដោយវ៉ាដាច់សម្ព័ន្ធភាពគាំទ្រប្រធានាធិបតីបារាំង Emmanuel Macron និងជាពិសេសគណបក្សស្តាំនិយមជ្រុល "National Rally" (RN) និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលត្រូវបានព្យាករណ៍នឹងទទួលអាសនៈភាគច្រើននៅក្នុងរដ្ឋសភាថ្មី។

យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋមនៅយប់ថ្ងៃទី ៧ ខែកក្កដា  សម្ព័ន្ធភាពឆ្វេងនិយម "រណសិរ្សនិយមថ្មី" (NFP) បានឈ្នះការបោះឆ្នោតសភាជាតិបារាំងជុំទីពីរ ដោយរំពឹងថានឹងទទួលបានអាសនៈចំនួន ១៨០-២១០។ ជាប់ចំណាត់ថ្នាក់លេខពីរ គឺសម្ព័ន្ធគណៈបក្សដែលគាំទ្រប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងទទួលបានអាសនៈចំនួន ១៦០-១៧៥។ ជាមួយគ្នានោះ គណបក្សស្តាំនិយមជ្រុល "National Rally" (RN) និងសម្ព័ន្ធមិត្តទទួលបានលទ្ធផលខកចិត្តនិងផ្ទុយពីការព្យាករណ៍ទាំងអស់ នៅពេលដែលពួកគេឈរនៅពីក្រោយគូប្រជែងទាំងពីរ ជាមួយអាសនៈ ១៣០-១៤៥ ប៉ុណ្ណោះ។

ការបោះឆ្នោតសភាបារាំង៖ ការត្រឡប់មកវិញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​គណៈបក្ស​​ឆ្វេងនិយម - ảnh 1ប្រជាជនបារាំងបានប្រមូលផ្តុំគ្នានៅទីលានសាធារណរដ្ឋ ដើម្បីអំពាវនាវឲ្យមានការបោះឆ្នោត។ រូបថត៖ France Bleu

នាយករដ្ឋមន្ត្រីបារាំង Gabriel Attal បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី ៨ ខែកក្កដា ខណៈដែលការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោក Emmanuel Macron នឹងរង់ចាំ "រចនាសម្ព័ន្ធ" នៃរដ្ឋសភាថ្មី ដើម្បីកំណត់អត្តសញ្ញាអ្នកបង្កើតរដ្ឋាភិបាលថ្មី។ មជ្ឈដ្ឋានអ្នកវិភាគនយោបាយបានព្រមានថា ប្រទេសបារាំងកំពុងប្រឈមមុខនឹងស្ថានភាពមិនធ្លាប់មាន នៅក្រោមរបបសាធារណរដ្ឋទី៥ នៅពេលដែលការបែកបាក់យោបាយ នាំឱ្យមិនមានគណបក្សនយោបាយណាមួយឈ្នះសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ដែលបណ្តាលឱ្យដំណើរការបង្កើតរដ្ឋាភិបាលថ្មីអាចនឹងអូសបន្លាយ ឬសូម្បីតែធ្លាក់ចូលភាពជាប់គាំងក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ