ការបោះឆ្នោតសហរដ្ឋអាមេរិក ២០២០៖ លោក J.Biden បន្តនាំមុខ​ប្រធានាធិបតី Trump

(VOVWORLD) - យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន CNN ដែលបានធ្វើការប្រកាសនាថ្ងៃទី ២៦ ខែកក្កដាបានឲ្យដឹងថា អតីតអនុប្រធានាធិបតី លោក Joe Biden បាននាំមុខប្រធានាធិបតី លោក Trump នៅតាមរដ្ឋ Michigan  Arizona និង Florida ។ 
ការបោះឆ្នោតសហរដ្ឋអាមេរិក ២០២០៖ លោក J.Biden បន្តនាំមុខ​ប្រធានាធិបតី Trump - ảnh 1 អតីតអនុប្រធានាធិបតីអាមេរិក Joe Biden (ឆ្វេង) និងប្រធានាធិបតីអាមេរិក លោក Trump (ស្តាំ)  (ប្រភព៖ AFP / TTXVN)

គួរឲ្យកត់សម្គាល់ថា លោក J.Biden បាននាំមុខប្រធានាធិបតី លោក Trump ក្នុងអត្រាពីរខ្ទង់នៅរដ្ឋ Michigan ពោលគឺ លោក Joe Biden ទទួលបានសម្លេងគាំទ្រចំនួន ៥២% បើប្រៀបធៀបទៅនឹងអត្រា ៤០% របស់លោក Trump ។ ទន្ទឹមនឹងនេះនៅរដ្ឋ Arizana វិញ អត្រាអ្នកគាំទ្រចំពោះ លោក Biden និងលោក Trump គឺ ៤៩% និង ៤៥% ។ នៅរដ្ឋ Florida វិញ លោក Biden ក៏បាននាំមុខលោក Trump ជាមួយអត្រា ៥១% បើប្រៀបធៀបទៅនឹង ៤៦% ផងដែរ។

លទ្ធផលស្ទង់មតិរបស់ CNN ក៏បានឲ្យដឹងថា អត្រាអ្នកបោះឆ្នោតភាគច្រើននៅក្នុងរដ្ឋទាំងបីនេះមិនគាំទ្រវិធីដោះស្រាយបញ្ហាជាតិសាសន៍របស់ លោក ប្រធានាធិបតី Trump។ ទោះជាយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតភាគច្រើននៅតែគាំទ្ររបៀបដឹកនាំសេដ្ឋកិច្ចរបស់លោក Trump ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ