ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី lok Trump និងបេក្ខជន Joe Biden ប្រជែងគ្នាយ៉ាងខ្លាំងក្លានៅ រដ្ឋ Florida និង រដ្ឋ Arizona

(VOVWORLD) - យោងតាមលទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ របស់ Reuters-Ipsos ដែលបានប្រកាសកាលពីថ្ងៃទី ៧ ខែតុលា បានឲ្យដឹងថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden កំពុងនាំមុខប្រធានាធិបតីលោក Donald Trump នៅតាមរដ្ឋយុទ្ធសាស្ត្រ Florida និង Arizona។ 
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី lok Trump និងបេក្ខជន Joe Biden ប្រជែងគ្នាយ៉ាងខ្លាំងក្លានៅ រដ្ឋ Florida និង រដ្ឋ Arizona - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (ខាងស្តាំ) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថត៖ AFP / VNA)

ជាក់ស្ដែង លោក Joe Biden បាននាំមុខ លោក Donald Trump ៤ ពិន្ទុនៅរដ្ឋ Florida (៤៩% ទល់នឹង ៤៥%) ខណៈដែលគម្លាតនេះនៅរដ្ឋ Arizona គឺត្រឹមតែ ២ ពន្ទុតែប៉ុណ្ណោះ  (៤៨% ទល់នឹង ៤៦%) ។ចំពោះការដោះស្រាយជំងឺរាតត្បាតកូវីដ១៩ នោះ មានអ្នកឆ្លើយចំនួន ៥០% នៅរដ្ឋ Florida បានឲ្យដឹងថា លោក Biden នឹងធ្វើល្អជាង ខណៈដែលមានអ្នកឆ្លើយចំនួន ៤១% បានគាំទ្រ លោក Trump ។ នៅរដ្ឋ Florida វិញ មានអ្នកឆ្លើយចំនួន ៤៩% បានគាំទ្រលោក  Biden ហើយមានអ្នកឆ្លើយចំនួន ៤៣% បានគាំទ្រលោក Trump ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ