ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ លទ្ធផលនៃការស្ទង់មតិរវាងប្រធានាធិបតី អាមេរិក លោក Trump និងបេក្ខជនលោក Joe Biden

(VOVWORLD) - នាថ្ងៃទី ១ ខែឧសភា យោងតាមលទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិដែលបានប្រកាសដោយក្រុមហ៊ុន IBD / TIPP បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក  Donald Trum និងបេក្ខជនគណៈបក្សប្រជាធិបតេយ្យអតីត និងជាអនុប្រធានាធិបតី លោក Joe Biden កំពុងបង្កើតប្រៀបនានាក្នុងការប្រកួតប្រជែងគ្នាធ្វើជាម្ចាស់   សេតវិមាន។
 ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ លទ្ធផលនៃការស្ទង់មតិរវាងប្រធានាធិបតី អាមេរិក លោក Trump និងបេក្ខជនលោក Joe Biden - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងបេក្ខជន Joe Biden ( រូបថត៖TTXVN)

លោក Trump និងលោក Biden សុទ្ធសឹងតែទទួលបានសំឡេងគាំទ្រ ៤៣% របស់ អ្នកបោះឆ្នោត។

បើប្រៀបធៀបទៅនឹងការស្ទង់មតិដែលបានធ្វើឡើងកាលពីដើមខែមេសាកន្លង មក នៅពេលដែលលោក Biden បានយកឈ្នះគូប្រជែងរបស់លោក ដោយមានសម្លេងគាំទ្រ ៤៧% នៃលទ្ធផលដែលទទួលបាន ប៉ុន្តែលទ្ធផលនៃការស្ទង់មតិលើកនេះបានបង្ហាញនូវការធ្លាក់ចុះចំពោះអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះតែម្តង។

ទន្ទឹមនឹងនេះដែរ អត្រានៃការគាំទ្រក៏ដូចជា អត្រាមិនគាំទ្រចំពោះការងារដែលលោក Trump កំពុងអនុវត្តគឺមានតុល្យភាពដោយមានសំឡេងគាំទ្រ ៤៤% ពីអ្នកចូលរួមក្នុងការស្ទង់មតិផងដែរ។ នៅចុងខែមករាឆ្នាំ ២០២០ អត្រាសម្លេងគាំទ្រសម្រាប់ការងាររបស់លោកប្រធានាធិបតី Trump ស្ថិតក្នុងអត្រា ៤៤% បើប្រៀបធៀបទៅនឹងសម្លេងមិនគាំទ្រកើនឡើងដល់ ៥១% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ