|
តំំណាងមួយរូបថ្លែងមតិនៅពិធីបើកមហាសន្និបាតទូទាំងប្រទេសរបស់គណៈបក្សប្រជាធិបតេយ្យនាថ្ងៃទី២៥ កក្កដា (រូបថត៖AFP/TTXVN) |
(VOVworld) - នារសៀលថ្ងៃទី២៥ កក្កដា គណៈបក្សប្រជាធិបតេយ្យរបស់
អាមេរិកបានប្រារព្ធមហាសន្និបាតទូទាំងប្រទេសលើកទី៤៨ (DNC) នៅទីក្រុង
Philadelphia រដ្ឋ Pensylvania ដើម្បីបោះឆ្នោតបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោត
ប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ នាថ្ងៃទី៨ វិច្ចិកាខាងមុខ។ចាប់ផ្ដើមពីថ្ងៃទី២៥ដល់
ថ្ងៃទី២៨ កក្កដា DNC គ្រោងនឹងតែងតាំងអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក
លោកស្រី Hillary Clinton ជាបេក្ខជនប្រធានាធិបតីនិងព្រឹទ្ធសមាជិករដ្ឋ Virginia
លោក Tim Kaine ជាបេក្ខជនអនុប្រធានាធិបតីរបស់គណៈបក្សនេះ៕