ការបោះឆ្នោត EP ឆ្នាំ ២០១៩៖ និន្នាការ គាំទ្រនិងប្រឆាំង Brexit ជះឥទ្ធិពល​ដល់​អ្នកបោះឆ្នោតអង់គ្លេស

(VOVWORLD) -ចំពោះអង់គ្លេស ដែលជាប្រទេសកំពុងពន្លឿនដំណើរការចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit នោះ និន្នាការគាំទ្រ ឬប្រឆាំង Brexit កំពុងក្លាយជាបញ្ហាសំខាន់ ដែលបង្កការខ្វែងគំនិតគ្នារវាងគណបក្សនយោបាយនានា ក៏ដូចជាអ្នកបោះឆ្នោតអង់គ្លេសក្នុងការបោះឆ្នោត EP ផងដែរ។
ការបោះឆ្នោត EP ឆ្នាំ ២០១៩៖ និន្នាការ គាំទ្រនិងប្រឆាំង Brexit ជះឥទ្ធិពល​ដល់​អ្នកបោះឆ្នោតអង់គ្លេស - ảnh 1 អ្នកបោះឆ្នោតទៅបោះឆ្នោតសភាអ៊ឺរ៉ុប (EP) (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៣ ខែឧសភា ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការសភាអ៊ឺរ៉ុប (EP)បានប្រព្រឹត្តិទៅជាផ្លូវការនៅប្រទេស ហូឡង់និងអង់គ្លេស។

ចំពោះអង់គ្លេស ដែលជាប្រទេសកំពុងពន្លឿនដំណើរការចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit នោះ និន្នាការគាំទ្រ ឬប្រឆាំង Brexit កំពុងក្លាយជាបញ្ហាសំខាន់ ដែលបង្កការខ្វែងគំនិតគ្នារវាងគណបក្សនយោបាយនានា ក៏ដូចជាអ្នកបោះឆ្នោតអង់គ្លេសក្នុងការបោះឆ្នោត EP ផងដែរ។

យោងតាមការស្ទង់មតិថ្មីៗនេះបានឲ្យដឹងថា បណ្ដាគណបក្សដែលគាំទ្រ Brexit (ភាគច្រើនគឺគណបក្ស Brexit និង  UKIP) នឹងទទួលបានសម្លែងគាំទ្រច្រើនបំផុត បន្ទាប់មកគឺគណបក្សពលករ និងគណបក្សប្រជាធិបតេយ្យសេរី (Lib Dem) ។ចំណែកឯគណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May គ្រោងនឹងទទួលបានសម្លេងគាំទ្រតិចជាង ១០ % តែប៉ុណ្ណោះ។

ក្នុងព្រឹត្តិការទាក់ទិនមួយទៀត តាមការស្ទង់មតិមួយបានឲ្យដឹងថា ភាគីឆ្មេងនិយមនៅហូឡង់ដណ្ដើមបានអាសនៈច្រើនបំផុតក្នុងការបោះឆ្នោត សភាអឺរ៉ុប (EP) ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៣ កន្លងទៅ ដោយយកឈ្នះលើភាគីលទ្ធិប្រជានិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ