ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក


(VOV)_ប្រធានេរដ្ឋវៀតណាមលោក Truong Tan Sang បាន​បញ្ចប់​ដំណើរ បំ ពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក តាមសេចក្ដីអញ្ជើញរបស់​ប្រធាននាធិបតី 
Barack Obama ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ កក្កដា ​ប្រកបដោយជោគជ័យ។ ដំណើរទឹស្សនកិច្ចលើកនេះបាននាំមកលទ្ធផលដ៏សែនសំខាន់ មានអត្ថន័យកំ
ណត់ទិសដៅសំរាប់ទំនាក់ទមនងវៀតណាម​និងអាមេរិក។

ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក - ảnh 1
ប្រធានេរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធាននាធិបតី Barack Obama (VOV)

ចំពោះវិស័យនយោបាយ លទ្ធផលលេចធ្លោរបស់ដំណើរទស្សនកិច្ចលើកនេះ

គឺភាគីទាំងពីរបានបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការថ្មី÷ ដៃគូលើគ្រប់វិស័យ។ ទំ នាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក ​នឹងបង្កើតឱកាសថ្មី សំ
រាប់ គ្រប់វិស័យ។ ចំពោះវិស័យសេដ្ឋកិច្ច÷​ទន្ទឹមនឹង​ការសន្យាជំរុញខ្លាំងពាណិជ្ជ កម្មវិនិយោគ ដំណើរទឹស្សនកិច្ចនេះនៅនាំមកប្រសិទ្ធិភាពច្រើន ដោយសារភាគី
ទាំងពីរបានអះអាងសន្យាសម្រេចការចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក
 (TPP) ក្នុងរយះពេលថ្មីៗនេះ អាច​ប្រព្រឹត្តទៅចុងឆ្នាំ​២០១៣នេះ។ រួមជាមួយ​បណ្ដា
បញ្ហា​សន្តិសុខនិង​សេដ្ឋកិច្ច​នោះ គឺវិស័យសេរីភាពខាងសាសនាក៏ទទួលបានប្រសិទ្ធិ
ភាពដែរ។ ​ស្ដីពី​បញ្ហានេះ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh
Minh បានអះអាងថា÷

          “ ចំពោះវិស័យសិទ្ធិមនុស្ស យើងផ្លាស់ប្តូរយ៉ាងស្មោះត្រង់ចំពោះវិស័យ​ដែលនៅ មានការខុសគ្នា និយាយច្បាស់អំពីគោលនយោបាយរបស់វៀតណាម ក្នុងបញ្ហាជំរុញ
ការការពារសិទ្ធិមនុស្ស។ ​ក្នុងដំណើរបំពេញ​ទស្សន​កិច្ច​​លើក​នេះរបស់ប្រធានរដ្ឋ Truong
Tan Sang ដំណាងសាសនានានា​របស់វៀតណាម បានមានជំនួបប្រាស្រ័យ​ជាមួយ​ភាគីអាមេរិក ជាមួយ​បណ្ដាអ្នកយកចិត្តទុកដាក់ដល់បញ្ហាជំនឿសាសនានៅវៀត
ណាម ដើម្បី​យល់បន្ថែមអំពីសភាពការណ៍សេរីភាពខាងជមនឿសាសនានៅវៀត
ណាម។ នេះគឺជាលទ្ធផលដ៏សែនសំខាន់របស់ដំណើរទស្សនកិច្ចលើកនេះ។”

មិនត្រឹមតែនាំមកផលប្រយោជន៍សហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែម​ទាំងក្របខ័ណ្ឌសហប្រតិបត្តិការដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកដែលទើប​នឹងបានបង្កើតរួមចំណែកទៅក្នុងសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍​
នៅអាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។ ប្រការនេះត្រូវបានប្រធានរដ្ឋវៀតណាម​
លោក Truong Tan Sang អះអាងក្នុងសន្ទរកថាចំពោះអ្នកប្រាជ្ញា អ្នកស្រាវជ្រាវជា​ច្រើននៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិអាមេរិក។

“សារដែលខ្ញុំចង់សង្កត់ធ្ងន់គឺវៀតណាមចង់ឲ្យប្រទេសទាំងពីរនឹងបង្កើនកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស​
ទាំងពីរ រួមដៃរួមចំណែកនិងពូនជ្រុំឲ្យអាស៊ី-ប៉ាស៊ីហ្វិកមួយសន្តិភាពស្ថិរភាព​សកម្ម​និងសម្បូររុងរឿង។”

          ដំណើរទស្សនកិច្ចនៅអាមេរិករបស់លោកប្រធានរដ្ឋ Truong Tan Sang ជា​មួយការលើកកំរិតទំនាក់ទំនងឡើងដៃគូលើគ្រប់វិស័យត្រូវបានសាធារណៈមតិ​អាមេរិកយកចិត្តទុកដាក់ជាពិសេស។ អ្នកជំនាញការជាន់ខ្ពស់អំពីអាស៊ី-អាគ្នេយ៍ ចំណុះមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិអាមេរិក Greg Poling បាន​
សង្កត់ធ្ងន់ថា៖

          “សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលធំបំផុតគឺភាគីទាំងពីរបានប្រកាស​បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ។​ នេះជាការបោះជំហានមួយ។ ​ក្របខ័ណ្ដ​សហប្រតិបត្តិការនេះនឹងនាំទំនាក់ទំនងវៀតណាម-អាមេរិកឡើងកំពស់ថ្មីមួយ។ ជោគជ័យមួយទៀតគឺប្រធានាធិបតី ​Obama បានទទួលសេចក្តីអញ្ជើញទៅបំពេញ​ទស្សនកិច្ចនៅវៀតណាមក្នុងអាណាត្តិរបស់ខ្លួន បានសឲ្យឃើញថា​ទំនាក់ទំនង​រវាងប្រទេសទាំងពីរបានឈានទៅឆ្ងាយយ៉ាងម៉េចហើយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ