ការបាញ់កាំជ្រួចនៃ ស.ប.ប.ក៖ កូរ៉េខាងត្បូងនិងអាមេរិកអះអាងគាំទ្រវិធានការកាទូត

(VOVWORLD) - ក្នុងការចរចាតាមទូរស័ព្ទដែលអូសបន្លាយក្នុងរយៈពេល ១ ម៉ោងនាយប់ថ្ងៃទី ៣០ វិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីអាមេរិក លោក Donald Trump បានអះអាងជាថ្មីម្តងទៀតនូវការខំប្រឹងប្រែងដោះស្រាយបញ្ហាកាំជ្រួចនិង នុយក្លអ៊ែរដោយសន្តិវិធី ហើយសង្កត់ធ្ងន់ថា៖ សេអ៊ូលនិងវ៉ាស៊ីនតោននឹងបន្តដាក់សម្ពាធក៏ ដូចជាបង្កើនបទដាក់ទណ្ឌកម្មចំពោះប្រទេសកូរ៉េខាងជើងសំដៅនាំប្រទេសអាស៊ីឥសាននេះ វិលត្រឡប់មកតុចរចាវិញ។ 
ការបាញ់កាំជ្រួចនៃ ស.ប.ប.ក៖ កូរ៉េខាងត្បូងនិងអាមេរិកអះអាងគាំទ្រវិធានការកាទូត - ảnh 1 ការបាញ់កាំជ្រួចនៃ ស.ប.ប.ក៖ កូរ៉េខាងត្បូងនិងអាមេរិកអះអាងគាំទ្រវិធានការកាទូត

(VOVworld) – ក្នុងការចរចាតាមទូរស័ព្ទដែលអូសបន្លាយក្នុងរយៈពេល ១ ម៉ោងនាយប់ថ្ងៃទី ៣០ វិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីអាមេរិក លោក Donald Trump បានអះអាងជាថ្មីម្តងទៀតនូវការខំប្រឹងប្រែងដោះស្រាយបញ្ហាកាំជ្រួចនិង នុយក្លអ៊ែរដោយសន្តិវិធី ហើយសង្កត់ធ្ងន់ថា៖ សេអ៊ូលនិងវ៉ាស៊ីនតោននឹងបន្តដាក់សម្ពាធក៏ ដូចជាបង្កើនបទដាក់ទណ្ឌកម្មចំពោះប្រទេសកូរ៉េខាងជើងសំដៅនាំប្រទេសអាស៊ីឥសាននេះ វិលត្រឡប់មកតុចរចាវិញ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ពាក្យសំដីរបស់ មន្ត្រីកូរ៉េខាងត្បូងមួយរូបថា៖ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិងអាមេរិកមិនផ្តោតទៅលើការ ពិចារណាវិធានការយោធាណាមួយឡើយ។ ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក  James Mattis បានសន្យានឹងបន្តការខំប្រឹង ប្រែងការទូតចំពោះព្យុងយ៉ាងបន្ទាប់ពីភាពតានតឹងទាក់ទិនដល់ការកាំជ្រួចរយៈចម្ងាយឆ្ងាយ ICMB ថ្មីបំផុតរបស់កូរ៉េខាងជើង។ នាថ្ងៃទី ១ ធ្នូ កងទ័ពជើងអាកាសកូរ៉េខាងត្បូងបានបង្កើត អង្គភាពធំជាងមុនដើម្បីប្រមូលព័ត៌មានចារកម្មសំដៅទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាង ជើង។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត បន្ទាប់ពីជំនួបធ្វើការជាមួយសមភាគីអាមេរិក លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បានឲ្យដឹងថា៖ អាល្លឺម៉ង់នឹងកាត់បន្ថយបរិមាណបុគ្គលិកការទូតរបស់ស្ថានទូប្រទេសនេះប្រចាំនៅព្យុងយ៉ាង ហើយស្នើឲ្យកូរ៉េខាងជើងក៏កាត់បន្ថយបុគ្គលិកការទូតប្រចាំនៅអាល្លឺម៉ង់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ