ការបាញ់ប្រហារនៅ​ឯ​​​សាកលវិទ្យាល័យមួយ​នៅហ្វីលីពីន

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែកក្កដា ការបាញ់ប្រហារមួយបានប្រព្រឹត្តិទៅនៅច្រកទ្វារនៃសាកលវិទ្យាល័យច្បាប់ Anteneo De Manila ក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្ស៣នាក់។ 
ការបាញ់ប្រហារនៅ​ឯ​​​សាកលវិទ្យាល័យមួយ​នៅហ្វីលីពីន - ảnh 1កងកម្លាំងសមត្ថកិច្ចនាំសាកសពជនរងគ្រោះម្នាក់នៅក្នុងការបាញ់ប្រហារ។ រូបថត៖ AP

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ មានលោកស្រី Rose Furigay អតីតអភិបាលខេត្ត Basilan ។

យោងតាមប៉ូលីសមូលដ្ឋាន ជនសង្ស័យនៅក្នុងការបាញ់ប្រហារនេះ គឺ Chao Tiao Yumul ដែលមានជម្លោះផ្លូវច្បាប់តាំងពីយូរមកជាមួយលោកស្រី Furigay ។ ប៉ូលិសជឿជាក់ថា ការបាញ់ប្រហារនេះគឺជាការធ្វើឃាតមានគោលដៅជាក់លាក់ ហើយជនល្មើសបានអនុវត្តន៍ដោយខ្លួនឯង។

កម្លាំងប៉ូលីសទីក្រុង Quezon បានចាប់ខ្លួនជនសង្ស័យ និងកំពុងធ្វើការសាកសួរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ