ការបាញ់រះនៅ Baton Rouge៖ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យសាមគ្គីភាពជាតិ

ការបាញ់រះនៅ Baton Rouge៖ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យសាមគ្គីភាពជាតិ - ảnh 1
ប៉ូលីសហ៊ុំព័ទ្ធផ្លូវមួយនៅទីក្រុង Baton Rouge ក្រោយពីការបាញ់រះកើតមានឡើង (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១៧ កក្កដា ប្រធានាធិបតីអាមេរិកលោក Barack Obama
បានអំពាវនាវឲ្យប្រជាជនទាំងមូលសាមគ្គីគ្នានិងលែងប្រើប្រាស់ពាក្យដែលបង្កភាព
ញុះញង់ក្រោយពីការបាញ់រះនៅទីក្រុង Baton Rouge រដ្ឋ Louisian នាព្រឹកថ្ងៃដដែល
ដែលធ្វើឲ្យប៉ូលីស៣នាក់ស្លាប់។ថ្លែងមតិនៅសន្និសីទកាសែតនៅសេតវិមានលោក
 Obama បានអះអាងថា បើទោះជាប្រទេសអាមេរិកនៅមានការខ្វែង គំនិតផ្ទៃក្នុងជា
ច្រើនក្ដី តែប្រជាជនគ្រប់រូបគប្បីប្រើប្រាស់ពាក្យពេជ្យនិងសកម្ម ភាពដែលជួយ
បង្កើនចំណងសាមគ្គីភាពជាតិ ជំនួសឲ្យការបន្តបង្កការបែកបាក់។
មុននោះ ការបាញ់រះនៅក្រុង Baton Rouge ដែលកើតមាននាព្រឹកថ្ងៃទី១៧
កក្កដា រវាងបុរសស្បែកខ្មៅម្នាក់និងប៉ូលីសស្បែកសប៉ុន្មាននាក់ បានធ្វើឲ្យប៉ូលីស
៣នាក់ ស្លាប់និង៣នាក់ទៀតរងរបួស។តាមសមត្ថកិច្ចអាមេរិកថា ជនដៃដល់
ឈ្មោះ Gavin Long មានអាយុ២៩ឆ្នាំ មកពីទីក្រុង Kansas ហើយធ្លាប់បម្រើក្នុងកង
កម្លាំងម៉ារីនអាមេរិក។នាបច្ចុប្បន្នឈ្មោះនេះត្រូវបានកំទិច។ប៉ូលីសកំពុងធ្វើការ
ស៊ើបអង្កេតយ៉ាងប្រញាប់ប្រញាល់ដើម្បីបំភ្លឺមូលហេតុរបស់ជនដៃដល់រូបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ