ការប៉ះទង្គិចគ្នាពេញមួយយប់នៅទី​ជំរុំជនភៀសខ្លួនប៉ាឡេស្ទីនក្នុងប្រទេសលីបង់

(VOVWORLD) - នាថ្ងៃទី ៨ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន NNA របស់ប្រទេសលីបង់បានរាយការណ៍ថា ការប៉ះទង្គិចគ្នាពេញមួយយប់បានកើតឡើងម្តងទៀតនៅក្នុងទីជំរុំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតនៅភាគខាងត្បូងប្រទេសលីបង់ ដែលបណ្តាលឱ្យមនុស្ស ២០ នាក់រងរបួស។ 
ការប៉ះទង្គិចគ្នាពេញមួយយប់នៅទី​ជំរុំជនភៀសខ្លួនប៉ាឡេស្ទីនក្នុងប្រទេសលីបង់ - ảnh 1ផ្សែងហុយឡើងក្នុងពេលមានការប៉ះទង្គិចគ្នានៅជំរំជនភៀសខ្លួនប៉ាឡេស្ទីន Ain el-Helweh នៅជាយក្រុងកំពង់ផែ Sidon ប្រទេសលីបង់ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

ការប៉ះទង្គិចគ្នាបានកើតឡើងកាលពីយប់ថ្ងៃទី ៧ ខែកញ្ញា នៅតំបន់ភាគខាងជើងនៃជំរុំជនភៀសខ្លួនដែលមានឈ្មោះថា Ain al-Helweh ស្ថិតនៅជាយក្រុងកំពង់ផែ Sidon។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងបរិបទដែលក្រុមជនប៉ាឡេស្ទីនប្រដាប់អាវុធនៅ Ein el-Hilweh បង្កើនការគាបសង្កត់លើក្រុមឥស្លាមជ្រុលនិយម។ ក្រុមគ្រួសាររាប់សិបដែលមានកូនតូចៗត្រូវចាក់ចេញពីជំរុំជនភៀសខ្លួន ឬស្វែងរកទីជម្រកបណ្តោះអាសន្ននៅវិហារអ៊ីស្លាមក្បែរនោះ។ NNA បានឲ្យដឹងថា ថ្នាក់ដឹកនាំប្រទេសលីបង់និងប៉ាឡេស្ទីនបានបង្កើនទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីស្តារសណ្តាប់ធ្នាប់នៅក្នុងជំរុំជនភៀសខ្លួន។

ការប៉ះទង្គិចប្រដាប់អាវុធតែងកើតឡើងជាញឹកញាប់នៅក្រុង Ain al-Helweh។ កាលពីចុងខែកក្កដា ឧប្បត្តិហេតុហិង្សាមួយទៀតក៏បានកើតឡើងនៅជំរុំនេះដែរ ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ នេះគឺជាការប៉ះទង្គិចដ៏អាក្រក់បំផុតនៅទីនេះក្នុងរយៈពេលជាច្រើនឆ្នាំ។ បច្ចុប្បន្នទី ជំរំនេះជាជម្រករបស់ជនភៀសខ្លួនប៉ាឡេស្ទីនប្រមាណ ៥៤.០០០ នាក់ដែលបានចុះឈ្មោះបណ្ដោះអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ