ការប៉ះទង្គិចនៅស៊ីរីបញ្ឈប់ភាគច្រើនបន្ទាប់ពីបទឈប់បាញ់មានសុពលភាព

ការប៉ះទង្គិចនៅស៊ីរីបញ្ឈប់ភាគច្រើនបន្ទាប់ពីបទឈប់បាញ់មានសុពលភាព - ảnh 1
ការប៉ះទង្គិចនៅស៊ីរីបញ្ឈប់ភាគច្រើនបន្ទាប់ពីបទឈប់បាញ់មានសុពលភាព (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ ការបាញ់កាំភ្លើងបានបញ្ឈប់ក្នុងទូទាំងប្រទេស
 ស៊ីរីទាំងស្រុងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ដែលអាមេរិកនិងរុស្ស៊ីគាំពារចូល
ជាធរមាននៅម៉ោងទី ០ (តាមម៉ោងតំបន់) នាព្រឹកថ្ងៃដដែល។ តាមអង្គការឃ្លាំ
មើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា៖ ប៉ែកខាងជើងខេត្ត Latakia ខេត្ត
Homs និងខេត្ត Hama ភាគកណ្ដាលស៊ីរី សន្តិភាពត្រូវបានស្តារឡើងវិញជា
បណ្តោះអាសន្ន។ ប៉ុន្តែ នៅកើតមានឡើងការប៉ះទង្គិចតិចតូចរវាងកំលាំងគាំទ្រ
 រដ្ឋាភិបាលជាមួយក្រុមជ្រុលនិយមចំណុះអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)
និង រណសិរ្ស  Al Nursa ក៏ដូចជារវាងក្រុមជ្រុលនិយមនិងកំលាំងជន Kurd។
មួយម៉ោងក្រោយពីបទឈប់បាញ់មានសុពលភាពជាផ្លូវការ បេសកជនពិសេស
របស់ អ.ស.ប. ស្តីពីស៊ីរី លោក Staffan de Mitsura បានឲ្យដឹងថា៖ ប្រសិនបើ
កិច្ចព្រមព្រៀងឈប់បាញ់មិនត្រូវបានបំផ្លិចបំផ្លាញនោះ រដ្ឋាភិបាលស៊ីរីនិងភាគី
 ប្រឆាំងនឹងវិលត្រឡប់មកតុចរចារវិញនាថ្ងៃទី ៧ មិនាខាងមុខ។ ក្នុងព្រឹត្តិការណ៍
 ទាក់ទិនមួយទៀត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី
Samantha Power បានសង្កត់ធ្ងន់ថា៖ ការរក្សាបទឈប់បាញ់នឹងការជាសាក
ល្បងដ៏ស្មុគស្មាញ ហើយអះអាងថា៖ ជោគជ័យបន្ធូស្រាលភាពតានតឹងនៅ
ស៊ីរី នឹងនាំមូកនូវការបោះជំហានជាក់ស្តែងនាបច្ចុប្បន្ន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ