ការបំផ្ទុះ​ក្នុង​ប្រទេស​តួកគី​គឺ​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម

(VOVWORLD) - ថ្លែងមតិមុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីទួរគី Tayyip Erdogan បានថ្កោលទោសការបំផ្ទុះថាជា "សកម្មភាពវាយប្រហារដ៏គ្រោះថ្នាក់" ហើយបានសន្យាថា ជនល្មើសនឹងត្រូវទទួលទោស។
ការបំផ្ទុះ​ក្នុង​ប្រទេស​តួកគី​គឺ​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម - ảnh 1ហេតុការណ៍បំផ្ទុះនៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី ១៣ ខែវិច្ឆិកា អនុប្រធានាធិបតីទួរគីលោក Fuat Oktay បានឲ្យដឹងថា ការបំផ្ទុះនៅមហាវិថីថ្មើរជើងដ៏ល្បីល្បាញក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបណ្តាលឲ្យមនុស្ស ៦ នាក់ស្លាប់ និង ៨១ នាក់រងរបួស ត្រូវបានបញ្ជាក់ថាជាការវាយប្រហារភេរវកម្ម៖ “យោងតាមការស៊ើបអង្កេតថ្មីបំផុត យើងជឿជាក់ថា នេះជាសកម្មភាពភេរវកម្ម ដែលបានកើតឡើងនៅចំណុចប្រសព្វដ៏មមាញឹក ដែលជនល្មើសអាចជាស្ត្រី ហើយជននេះបានបំផ្ទុះគ្រាប់បែកនេះ”។

មុននោះ ការបំផ្ទុះមួយបានកើតឡើងនៅលើវិថី Istiklal Avenue នៅរសៀលថ្ងៃទី១៣ វិច្ឆិកា បង្កឱ្យមានភាពចលាចលនៅទីនេះ។ ថ្លែងមតិមុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីទួរគី Tayyip Erdogan បានថ្កោលទោសការបំផ្ទុះថាជា "សកម្មភាពវាយប្រហារដ៏គ្រោះថ្នាក់" ហើយបានសន្យា ថា ជនល្មើសនឹងត្រូវទទួលទោស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ