ការបំផ្ទុះគ្រាប់បែកដោយរថយន្តនៅអាហ្វហ្គានីស្ថានបណ្តាលឱ្យមនុស្សត្រូវបានស្លាប់និងរបួសជាច្រើននាក់

(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា មានមនុស្សចំនួន ២ នាក់ត្រូវបានស្លាប់ និងរាប់សិបនាក់ទៀតត្រូវរងរបួស បន្ទាប់ពីការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ បានកើតឡើងនៅក្នុងទីក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន ជាពិសេសគឺសំដៅទៅលើជនស៊ីវិល។
ការបំផ្ទុះគ្រាប់បែកដោយរថយន្តនៅអាហ្វហ្គានីស្ថានបណ្តាលឱ្យមនុស្សត្រូវបានស្លាប់និងរបួសជាច្រើននាក់ - ảnh 1ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកនៅប្រទេសអាហ្វហ្គានីស្ថាន

ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានរិះគន់លើការវាយប្រហារនេះ ហើយលោកក៏អះអាងថា សត្រូវទាំងនេះមិនអាចធ្វើឱ្យជំនឿទុកចិត្តអំពីអនាគតដ៏ស្រស់បំព្រងរបស់ប្រជាជនស្រុតចុះនោះឡើយ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះអំពើហឹង្សានៅតែបន្តកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថានក្នុងបរិបទដែលតំណាងក្រុមតាលីបង់ និងអាមេរិកគ្រោងនឹងចាប់ផ្តើមការចរចាសន្តិភាពថ្មីមួយនៅប្រទេសកាតានាខែនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ