ការបំផ្ទុះគ្រាប់បែកនៅបុស្តិ៍ប៉ូលីសប្រទេសឥណ្ឌូណេស៊ី

(VOVWORLD) - ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតឡើងនៅឯបុស្តិ៍ប៉ូលីស Kartasura Sukoharjo នៅកណ្តាល Java ប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី ៣ ខែមិថុនាកន្លងទៅ។
ការបំផ្ទុះគ្រាប់បែកនៅបុស្តិ៍ប៉ូលីសប្រទេសឥណ្ឌូណេស៊ី - ảnh 1 ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតឡើងនៅឯបុស្តិ៍ប៉ូលីស Kartasura Sukoharjo នៅកណ្តាល Java ប្រទេសឥណ្ឌូនេស៊ី

នៅវេលាម៉ោង ២២ និង ៣០នាទី (តាមម៉ោងតំបន់) មាននាយទាហានប៉ូលីស ចំនួន ៧ នាក់ ដែលកំពុងបំពេញភារកិច្ចនៅទីនេះ ប៉ុន្តែពួកគេពិតជាមានសំណាងដោយមិនមានអ្នកស្លាប់និងរងរបួសនោះឡើយ។ សាក្សីនៅទីនេះបានអះអាងថាមានបុរសវ័យក្មេងម្នាក់ បានទៅកាន់ទីស្នាក់ការប៉ូលិស Kartasura ហើយបានបំផ្ទុះគ្រាប់បែកដែលដាក់នៅក្នុងខ្លួន។ ជនល្មើសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ករណីនេះកំពុងស្ថិតក្នុងការគ្រប់គ្រងដោយប៉ូលីសនៅមជ្ឈមណ្ឌល Java និងប៉ូលិសតំបន់ Sukoharjo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ