ការបំផ្លាញឃ្លាំងអាវុធគីមីរបស់ស៊ីរីមិនសម្រេចចំពេលកំណត់
|
អ្នកជំនាញការអំពីអាវុធគីមីកំពុងបំពេញការងារនៅស៊ីរី (រូបថតៈ Reuters) |
(VOVworld)-អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ទើបនឹងជូនដំណឹងជាមួយ
ក្រុមប្រឹក្សាសន្តិសុខអ.ស.បថា ការងារបំផ្លាញឃ្លាំងអាវុធគីមីរបស់ស៊ីរី មិន សម្រេច
បានតាមកាលកំណត់គឺមុនថ្ងៃទី៣០មិថុនាខាងមុខ ដោយសារ រដ្ឋាភិបាល ស៊ីរីឲ្យ
ដឹងថា មិនអាចធានាសុវត្ថិភាពឲ្យដំណើរដឹកជញ្ជូនវគ្គចុងក្រោយនេះ។ លោក Ban
Ki-moon ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលស៊ីរីមិនអាចត្រួតពិនិត្យសន្តិសុខទាំងស្រុង
នៅតំបន់កំពុងផ្ទុកចំនួនអាវុធគីមីដ៏គ្រោះថ្នាក់នេះ ព្រមទាំងមានការ ព្រួយបារម្ភ
យ៉ាងធ្ងន់ធ្ងរ ចំពោះសុវត្ថិភាពនិងសន្តិសុខចំពោះក្រុមដឹកជញ្ជូនចំនួន អាវុធគីមី
នេះទៅកាន់កំពង់ផែ Latakia។
តាមអង្គការហាមប្រាមអាវុធគីមីពិភពលោក OPCW ថា ចំនួនអាវុធគីមី
ចុង ក្រោយត្រូវបានប្រមូលផ្តុំរួចហើយ ប៉ុន្តែគ្រាន់តែបញ្ចូនចេញពីស៊ីរីពេល
ដែលលក្ខណៈ សន្តិសុខត្រូវបានធានា៕