ការប្រកួតថ្វីដៃមុខជំនាញអាស៊ានឆ្នាំ២០១៤បិទបញ្ចប់ប្រកបដោយជោគជ័យ
(VOVworld) - ការប្រកួតថ្វីដៃមុខជំនាញអាស៊ានលើកទី១០ បានរៀបចំឡើងចាប់ពី
ថ្ងៃទី១៩ដល់ទី២៩តុលា ឆ្នាំ២០១៤ ដោយមានមុខជំនាញចំនួន២៥។នៅការប្រកួត
លើកនេះ ក្រុមវៀតណាម បានឈរលំដាប់ថ្នាក់ទី១ដោយទទួលបានមេដាយមាស
ចំនួន១៥គ្រឿង ប្រាក់ចំនួន៦គ្រឿង សំរិទ្ធចំនួន៧គ្រឿង។បន្ទាប់នោះគឺក្រុមម៉ាឡេស៊ី
ឥណ្ឌូនេស៊ី ថៃ សឹង្ហបុរី ហ្វីលីពីន ឡាវ ប្រុយណេ កម្ពុជានិងមីយ៉ាន់ម៉ា។ការប្រកួតនេះ ជាឱកាសដើម្បីប្រទេសអាស៊ានទាំងអស់ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍
ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញពីលទ្ធកម្ម ប្រើប្រាស់សម្ភារៈថ្មី បច្ចេកវិទ្យាថ្មី សំដៅលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិអំពីគុណភាពនៃប្រភពធនធាន
មនុស្ស។ថ្លែងមតិនៅពិធីបិទបញ្ចប់ការប្រកួតនេះ នាយប់ថ្ងៃទី២៨តុលា ឧបនាយក
រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា៖
|
បណ្ដាបេក្ខជនទទួលបានមេដាយមាសនៅការប្រកួតលើកនេះ (រូបថត៖VGP) |
“បេក្ខជនទាំងអស់សុទ្ធតែឧស្សាព្យាយាមធ្វើពលកម្ម ខិតខំប្រឹងប្រែងដោយឥត
ឈប់ឈរដើម្បីឈានទៅមុខសុក្រិតខ្លួនឯង។នេះជាតំលៃដ៏ធំធេង ជាគំរូមិនត្រឹម
តែសំរាប់បណ្ដាមិត្តវ័យក្មេងដែលបាន ជ្រើសរើសការរៀនវីជ្ជាជីវៈប៉ុណ្ណោះទេ ថែម
ទាំងសំរាប់មនុស្សទាំងអស់ទៀតផង”។
នៅពិធីនេះដែរនេះ ដំណាងក្រុមម៉ាឡេស៊ីបានទទួលទង់ធ្វើប្រទេសម្ចាស់នៃការ
ប្រកួតថ្វីដៃមុខជំនាញអាស៊ានលើកទី១១នាឆ្នាំ២០១៦៕