ក្រុប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំសម័យប្រជុំជាច្រើនពិភាក្សាអំពីស្ថានភាពនៅស៊ីរីនាខែកក្កដា

(VOVWORLD) - នាថ្ងៃទី ៣ កក្កា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អ.ស.ប. លោក Liu Jieyi បានប្រកាសថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងដំណើរការកិច្ចប្រជុំជា ច្រើនស្តីអំពីស្ថានភាពនៅស៊ីរីនាខែកក្កដានេះ។ 
ក្រុប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំសម័យប្រជុំជាច្រើនពិភាក្សាអំពីស្ថានភាពនៅស៊ីរីនាខែកក្កដា - ảnh 1 ក្រុប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំសម័យប្រជុំជាច្រើនពិភាក្សាអំពីស្ថានភាពនៅស៊ីរីនាខែកក្កដា

(VOVworld) – នាថ្ងៃទី ៣ កក្កា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អ.ស.ប. លោក Liu Jieyi បានប្រកាសថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងដំណើរការកិច្ចប្រជុំជា ច្រើនស្តីអំពីស្ថានភាពនៅស៊ីរីនាខែកក្កដានេះ។ តាមលោក Liu Jieyi ថា៖ បណ្ដា សម័យប្រជុំលើកនេះនឹងប្រមូលផ្តុំទៅលើវិធានការនយោបាយសំដៅដោះស្រាយ វិបត្តិនៅស៊ីរីស្ថានភាពមនុស្សធម៌និងបណ្ដារឿងហេតុជាប់សង្ស័យប្រើប្រាស់អាវុធគីមីនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ «សំណុំឯកសារស្តីអំពីអាវុធគីមីនៅស៊ីរី» នឹងត្រូវបានពិភាក្សានៅសម័យប្រជុំនាថ្ងៃទី ៦ កក្កដា ខាងមុខ។ នាថ្ងៃទី ១៤ កក្កដា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura នឹងរាយការណ៍អំពីលទ្ធផលនៃវង់ចរចារសន្តិភាពស៊ីរីនាពេលថ្មីៗនេះ នៅទីក្រុង Geneva ស្វីស។ នាថ្ងៃទី ២៧ កក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹង ដំណើរការសម័យប្រជុំស្តីអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ