ការប្រគុំភ្លេងពិណពាទ្យរបស់ប្រជាជនខ្មែរនៅខេត្តសុកត្រាំង មានទ្រង់ទ្រាយធំបំផុតនៅវៀតណាម
(VOVWORLD) - កាលពីយប់ថ្ងៃទី ១១ ខែវិច្ឆិកា ខេត្ត សុកត្រាំង បានសម្របសម្រួលជាមួយអង្គការកំណត់ត្រាវៀតណាម VietKings ដើម្បីរៀបចំ "កម្មវិធីប្រគុំភ្លេងពិណពាទ្យរបស់ប្រជាជនខ្មែរនៅខេត្តសុកត្រាំង ដោយទ្រង់ទ្រាយធំបំផុតនៅវៀតណាម"។
កម្មវិធីនេះមានសិប្បករ សិល្បករ និងតារាសម្តែងប្រមាណ២០០នាក់ចូលរួម ។ រូបថត៖ Thach Hong /VOV-តំបន់ដីសណ្តទន្លេ Cuu Long |
កម្មវិធីនេះមានវង់ភ្លេងពិណពាទ្យ ចំនួន ២០ ជាមួយសិប្បករ សិល្បករ និងតារាសម្ដែងប្រមាណ ២០០ នាក់ ចូលរួមរៀបចំការសម្តែងទម្រង់សិល្បៈដ៏ពិសេសនេះ។ លោក Tran Minh Ly ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត សុកត្រាំង បានចែករំលែកថា កម្មវិធីនឹងសម្របសម្រួលជាមួយអង្គការកំណត់ត្រាវៀតណាម VietKings ដើម្បីបង្កើតកំណត់ត្រាវៀតណាមសម្រាប់ "កម្មវិធីប្រគុំភ្លេងពិណពាទ្យរបស់ប្រជាជនខ្មែរនៅខេត្តសុកត្រាំង ដែលមានទ្រង់ទ្រាយធំបំផុតនៅវៀតណាម" ៖
លោក Tran Minh Ly ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត សុកត្រាំង។ រូបថត៖ Thach Hong /VOV-តំបន់ដីសណ្តទន្លេ Cuu Long |
“ការបង្កើតកំណត់ត្រាវៀតណាមអំពីការប្រគុំភ្លេងពិណពាទ្យរបស់ជនជាតិខ្មែរមានទ្រង់ទ្រាយធំបំផុតនៅវៀតណាមលើកនេះ គឺសំដៅអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។ នេះជាទម្រង់សិល្បៈដ៏ពិសេសមួយ ដែលត្រូវបានបងប្អូនជនជាតិខ្មែរទូទាំងប្រទេស ជាពិសេសនៅខេត្តសុកត្រាំង កោតសរសើរយ៉ាងខ្លាំង ហើយមានវត្តមាននៅក្នុងជីវភាពវប្បធម៌និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន។ ការបង្កើតកំណត់ត្រាលើកនេះ គឺជាដំណើរការនៃការខិតខំប្រឹងប្រែងរបស់សិប្បករនិងតន្ត្រីករក្នុងការហ្វឹកហ្វឺន ប្រគុំភ្លេងជាមួយគ្នា ដើម្បីបង្កើតឡើងកម្មវិធីដ៏ពិសេសមួយ”។
ភ្លេងពិណពាទ្យ គឺជាទម្រង់ភ្លេងប្រពៃណីដ៏ពេញនិយមនិងយូរលង់មកហើយ របស់បងប្អូនជនជាតិខ្មែរនៅភាគខាងត្បូង។ ភ្លេងពិណពាទ្យ គឺជាវង់ភ្លេងដែលគួបផ្សំឡើងដោយឧបករណ៍ភ្លេងចំនួន ៥ ដែលផលិតចេញពីវត្ថុធាតុចំនួន ៥ ផ្សេងគ្នា បង្កើតបានជាសំឡេងចំនួន ៥ ខុសៗគ្នា។ នេះជាប្រភេទប្រគុំភ្លេងដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយពិធីកិច្ចនិងសកម្មភាពខាងព្រះពុទ្ធសាសនាថេរវាទ នៅក្នុងវត្តអារាម និងភូមិស្រុកនានារបស់ប្រជាជនជនជាតិខ្មែរ៕