ការប្រគល់រង្វាន់ "យុវជនច្នៃប្រឌិតក្នុងកងទ័ព " លើកទី១៨

(VOVWORLD) - នាថ្ងៃទី ១៨ ខែឧសភា នៅរដ្ឋធានីហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំកិច្ចប្រជុំបូកសរុប និង ការប្រគល់រង្វាន់ "យុវជនច្នៃប្រឌិតក្នុងកងទ័ព" លើកទី១៨។  

 

សកម្មភាពនេះត្រូវបានរៀបចំឡើង ដើម្បីទទួលស្គាល់និងវាយតម្លៃចំពោះ លទ្ធផលនៃការចលនាយុវជនច្នៃប្រឌិតក្នុងជួរកងទ័ពនៅ ឆ្នាំ២០១៧ ព្រមទាំង ទទួលស្គាល់ លើកសរសើរ ប្រគល់រង្វាន់ លើកតម្កើង ឃោសនា និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីសមិទ្ធិផល និង ផលិតផលវិទ្យាសាស្ត្ររបស់អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធវ័យក្មេងនានា ដែលមានស្នាដៃឬគំនិតផ្តួចផ្តើមដើម្បីឈ្នះរង្វាន់ នេះផងដែរ។តាមរយៈនោះ សកម្មភាពនេះក៏លើកទឹកចិត្តសមាជិកសម្ព័ន្ធយុវជន និង យុវជនវ័យក្មេងក្នុងកងទ័ពទាំងមូល ជម្រុងញការសិក្សារៀនសូត្រ ស្រាវជ្រាវ វិទ្យាសាស្ត្រ និង ច្នៃប្រឌិត ដើម្បីរួមចំណែកក្នុងកសាងកងទ័ពបដិវត្តន៍ ប្រកបដោយ សណ្ដាប់ធ្នាប់ ជំណាន និង ធ្វើឲ្យទំនើបមួយជំហានៗពីមួយថ្ងៃ ទៅមួយថ្ងៃ។

ក្នុងពិធីដែរ គណៈកម្មការរៀបចំពិធី បានប្រគល់ប័ណ្ណសរសើរ ជូនដល់ អង្គភាព ចំនួន ១៩ ដែលមានស្នាដៃដ៏ឆ្នើមក្នុងការចាត់ចែង និង ចូលរួមក្នុងពិធីប្រគល់ រង្វាន់នេះដែរ។ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីសហូជីមិញ បានប្រគល់រង្វាន់ មេដាយ " យុវជនឆ្នៃប្រឌិត" ជូនដល់អ្នកនិពន្ធចំនួន ៥០ នាក់ ដែលមានស្នាដៃ និង មានគំនិតផ្តួតផ្តើមបានទទួលរង្វាន់លេខ១ ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ