ការប្រយុទ្ធគ្នារវាងអាស៊ែបៃហ្សង់និងអាមេនី កាន់តែកើនឡើង ហើយជនស៊ីវិលជាច្រើនត្រូវបានស្លាប់

(VOVWORLD) - នាថ្ងៃទី ២៨ ខែតុលា អាស៊ែបៃហ្សង់និងអាមេនីបានចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់ផ្លោងចូលនិងជុំវិញតំបន់ដែលមានជម្លោះនៅតំបន់ Nagorno-Karabakh ដោយពណ្តាលឲ្យជនស៊ីវិលជាច្រើននាក់ត្រូវបានស្លាប់។
ការប្រយុទ្ធគ្នារវាងអាស៊ែបៃហ្សង់និងអាមេនី កាន់តែកើនឡើង ហើយជនស៊ីវិលជាច្រើនត្រូវបានស្លាប់ - ảnh 1ការប្រយុទ្ធគ្នារវាងអាស៊ែបៃហ្សង់និងអាមេនី កាន់តែកើនឡើង ហើយប្រជាជនស៊ីវិលជាច្រើនត្រូវបានស្លាប់ (រូបថត៖ Anadolu)

នេះគឺជាការប្រយុទ្ធគ្នាថ្មីៗបំផុតនៅក្នុងជម្លោះ ដែលអូសបន្លាយអស់រយៈពេលជា ១ ខែរវាងភាគីទាំងពីរ ទោះបីជាមានបទបញ្ជាឈប់បាញ់ចំនួន ៣ លើកក៏ដោយ។

ប្រទេសអាស៊ែបៃហ្សង់ បានឲ្យដឹងថាមានមនុស្សចំនួន ២១ នាក់ ដែលត្រូវបានសម្លាប់ និងមានអ្នករងរបួសចំនួន ៧០ នាក់ទៀត ខណៈដែលប្រទេសអាមេនីបានបាញ់ផ្លោងទៅលើតំបន់ Barda ភាគឦសាននៃតំបន់ Nagorno-Karabakh ។

ទន្ទឹមនឹងនេះ ភាគីក្រុមបំបែកខ្លួននៅតំបន់ Nagorno-Karabakh ដែលទទួលបានការគាំទ្រដោយប្រទេសអាមេនី បានអះអាងថា គ្រាប់ផ្លោងរបស់អាហ្សែបែហ្សង់បានទម្លាក់មកលើទីក្រុងធំពីរនៃតំបន់នេះ។ ក្រសួងការពារជាតិអាមេនីក៏បានជូនដំណឹងថាមានមន្ទីរពេទ្យសម្ភពមួយនៅ Stepanakert ត្រូវបានវាយប្រហារ ប៉ុន្តែគេមិនទាន់មានរបាយការណ៍ណាមួយអំពីចំនួនអ្នកស្លាប់និងរបួសនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ