ការប្រយុទ្ធបន្តកើតមានឡើងនៅខ្សែព្រំដែនប៉ាគីស្ថាន-ឥណ្ឌា

(VOVworld) - នាថ្ងៃទី៣១ តុលា ប៉ាគីស្ថានបានចោទប្រកាន់ឥណ្ឌាពីអំពើបាញ់
កាំភ្លើងទៅលើតំបន់ Nakyal នៅតាមខ្សែព្រំដែនកុងត្រូល (LoC) នៅតំបន់ជំលោះ
Kashmir បណ្ដាលឲ្យជនស៊ីវិល៤នាក់ស្លាប់និង៦នាក់ទៀតរងរបួស។មជ្ឈដ្ឋានមន្ត្រី
ប៉ាគីស្ថានឲ្យដឹងថា​​ នេះជាករណីបាញ់តទល់ថ្មីបំផុតក្នុងចំណោមករណីប្រហាក់
ប្រហែលជាច្រើន ដែលកើតមានឡើងនៅតំបន់ជំលោះ Kashmir បណ្ដាលឲ្យភាព
តានតឹងរវាងប្រទេសជិតខាងទាំងពីរនេះមិនមានការបន្ធូរស្រាលណាមួយនាពេល
កន្លងមកនោះឡើយ។ក្នុងនោះ ធ្ងន់ធ្ងរបំផុតគឺករណីវាយប្រហារ ទៅលើមូលដ្ឋាន
សឹកមួយរបស់ឥណ្ឌានៅ Baramulla ប៉ែកខាងជើងតំបន់ Kashmir កាលពីខែកញ្ញា
កន្លងទៅ ដែលបណ្ដាលឲ្យទាហានឥណ្ឌា១៩នាក់ ស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ