ការប្រឡងស្ដីពីនិស្សិតជាមួយ សន្តិសុខព័ត៌មានអាស៊ានឆ្នាំ ២០១៩
(VOVWORLD) -ការប្រឡងត្រូវបាន សម្ព័ន្ធសមាគមសន្តិសុខព័ត៌មាន វៀតណាម ក្រសួងអប់រំ និងបណ្ដុះបណ្ដាល និងក្រសួងព័ត៌មាននិងទូរគមនាគមន៍រៀបចំឡើងនាថ្ងៃទី ២៩ ខែវិច្ឆិកា។
ក្រុម Just ∫du It! របស់មហាវិទ្យាល័យ បច្ចេកវិទ្យា -សាកលវិទ្យាល័យជាតិហាណូយបានយកឈ្នះលើក្រុមចំនួន ១៧ ដើម្បីដណ្ដើមបានពានរង្វាន់ជើងឯកនៃការប្រឡង៖ និស្សិតជាមួយ សន្តិសុខព័ត៌មានអាស៊ានឆ្នាំ ២០១៩។ ការប្រឡងត្រូវបាន សម្ព័ន្ធសមាគមសន្តិសុខព័ត៌មានវៀតណាម ក្រសួងអប់រំ និងបណ្ដុះបណ្ដាល និងក្រសួងព័ត៌មាននិងទូរគមនាគមន៍រៀបចំឡើងនាថ្ងៃទី ២៩ ខែវិច្ឆិកា។
ការប្រឡងវគ្គផ្តាច់ព្រ័ត្រមានការចូលរួមពីក្រុមវៀតណាមចំនួន ១២ និងក្រុមចំនួន ៥ ទៀតមកពី បណ្ដាប្រទេសអាស៊ាន (សិង្ហបុរី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ) ។ នេះជាឆ្នាំទី ១២ ហើយ ដែលការប្រកួតនេះបានប្រព្រឹត្តិទៅនៅវៀតណាម ហើយជាលើកដំបូង ដែលមានការចូលរួមរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ៕