ការប្រឡងស្តីពីការសន្សំថាមពល បានធ្វើឡើងនៅលើវេទិកាឌីជីថលជាលើកដំបូង

(VOVWORLD) - នេះជាលើកទីមួយហើយដែលការប្រឡង អនឡាញលើប្រធានបទស្តីពីការសន្សំថាមពលត្រូវបានធ្វើឡើងនៅលើវេទិកាឌីជីថល។
ការប្រឡងស្តីពីការសន្សំថាមពល បានធ្វើឡើងនៅលើវេទិកាឌីជីថលជាលើកដំបូង - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

ការិយាល័យនៃគណៈកម្មាធិការដឹកនាំការសន្សំថាមពល (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ទើបបានប្រារព្ធពិធីបើកការប្រឡងតាមប្រព័ន្ធអនឡាញ “ស្វែងយល់ចំណេះដឹងអំពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃឆ្នាំ ២០២២” នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងបច្ចេកវិទ្យាឧស្សាហកម្មសិល្បៈ ហាណូយ និងផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក។ នេះជាលើកទីមួយហើយដែលការប្រឡងអនឡាញលើប្រធានបទស្តីពីការសន្សំថាមពលត្រូវបានធ្វើឡើងនៅលើវេទិកា ឌីជីថល។ ក្នុងពិធីនេះ លោក Trinh Quoc Vu អនុប្រធានការិយាល័យនៃគណៈកម្មាធិការដឹកនាំការសន្សំថាមពល អនុប្រធាននាយកដ្ឋានសន្សំថាមពល និងអភិវឌ្ឍន៍ដោយចីរភាព ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា៖ “យោងតាមការព្យាករណ៍សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខថា តម្រូវការអគ្គិសនីនឹងនៅតែ កើនឡើងប្រហែល ៨,៥% ក្នុងមួយឆ្នាំ។ ហេតុដូច្នេះហើយ ការសន្សំថាមពលអគ្គិសនី គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីកាត់បន្ថយសម្ពាធក្នុងការធ្វើអាជីវកម្ម   និងការផ្គត់ផ្គង់ថាមពលក្នុងទម្រង់ផ្សេងៗ ជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជួយធានាសន្តិសុខនៃការផ្គត់ផ្គង់អគ្គិសនីជាតិ ការពារបរិស្ថាន និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រួមចំណែកអនុវត្តន៍ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោក ក៏ដូចជានៅ កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 ស្តីពីការអនុវត្តដំណើរការ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់សូន្យត្រឹមឆ្នាំ ២០៥០”។

ការប្រឡងនេះរួមចំណែកលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស  យុវជន តំណាងឱ្យជំនាន់ក្រោយរបស់ប្រទេសជាតិអំពីសារៈសំខាន់នៃការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ