ការប្រឡង “សំនៀងអាស៊ាន +៣” លើកទី ២ ឆ្នាំ ២០១៩ បានបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) - វគ្គផ្តាច់ព្រ័ត្រនៃការប្រឡង “សំនៀងអាស៊ាន+៣” លើកទី ២ ឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យ នាយប់ថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហាឡុង ខេត្ត Quang Ninh។  អញ្ជើញចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រឡងសំនៀងអាស៊ាន+៣ នេះ មានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh; អគ្គនាយកនៃវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky និងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Quang Ninh ជាច្រើនគុះករផងដែរ។ 
ការប្រឡង “សំនៀងអាស៊ាន +៣”  លើកទី ២ ឆ្នាំ ២០១៩ បានបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1ទិដ្ឋភាពនៃការប្រឡងសំនៀងអាស៊ាន+៣ 

អញ្ជើញថ្លែងមតិនារាត្រីនៃការប្រឡងវគ្គផ្តាច់ព្រ័ត្រ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានមានប្រសាសន៍ថា៖ “ការប្រឡងសំនៀងអាស៊ាន+៣ ដោយវិទ្យុសម្លេងវៀតណាមវៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តង គឺជាទីលានលេងកម្សាន្តផង និងជាឱកាស សម្រាប់សិល្បករនិងអ្នកចម្រៀងបង្ហាញនូវទេពកោសល្យនិងអារម្មណ៍របស់ពួកគេចំពោះសាធារណជនដែលស្រឡាញ់វិស័យតន្ត្រីផង។ ព្រឹត្តិការ ណ៍តន្ត្រីដ៏អស្ចារ្យមួយនេះ ក៏ជាសកម្មភាពមួយរបស់វៀតណាមដើម្បីអបអរសាទរខួបលើកទី ៥២ នៃការបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩ ផងដែរ”។

ការប្រលងចម្រៀង POP លើកទី ២ នេះ គឺសម្រាប់អ្នកចម្រៀងអាជីព វ័យក្មេង មក ពីប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង ១០ រួមជាមួយការចូលរួមរបស់តារាចម្រៀងជាភ្ញៀវកិត្តយសមកពីចិននិងកូរ៉េខាងត្បូងនិងជប៉ុនក្នុង គោលបំណង បង្កើនការយល់ដឹងនិងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។

ការប្រឡង “សំនៀងអាស៊ាន +៣”  លើកទី ២ ឆ្នាំ ២០១៩ បានបញ្ចប់ប្រកបដោយជោគជ័យ - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងក្នុងពិធី 

លោក Truong Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល បានមានប្រសាសន៍ថា៖ “ខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការដែល VOV បានរៀបចំកម្មវិធីប្រឡងថ្នាក់តំបន់បែបនេះ។ រដ្ឋាភិបាលបានគាំទ្រសកម្ម ភាពទាំងអស់ ដែលសំដៅបង្កើនទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងវៀត ណាមនិងបណ្តាប្រទេសដទៃទៀត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការប្រឡងនេះ នឹងក្លាយទៅជាទីលានកម្សាន្តប្រចាំតំបន់មួយសម្រាប់សិល្បករនិងអ្នកចម្រៀងក្នុងវ័យអាយុពី ១៨ ទៅ ៣៥ឆ្នាំ នៃប្រទេសអាស៊ានផងដែរ”។

តាមរយៈការសម្តែងរបស់បេក្ខជន ១០នាក់ ដែលចូលរួមក្នុវគ្គផ្តាច់ព្រ័ត្រនោះ គណៈ មេប្រយោគបានជ្រើសរើសបេក្ខនារី Rosario Ninih Chamini Bianis មកពីប្រទេស ម៉ាឡេស៊ី បានជ័យលាភីលេខមួយ។ ក្រៅពីនោះ បេក្ខនារីពីរនាក់គឺ Tran Hong Nhung (វៀតណាម) និង Aicelle Anne Coronel Santos (ហ្វីលីពីន) បានឈ្នះរង្វាន់ លេខពីរ។ ចំណែកឯពានរង្វាន់លេខបី  បានទៅអ្នកចម្រៀង Olivia Christina  (ប្រ ទេសឥណ្ឌូនេស៊ី) និង Eint Chit (មីយ៉ាន់ម៉ា)។ ទន្ទឹមជាមួយគ្នានោះ គណៈវិនិច្ឆ័យក៏បានប្រគល់ពានរង្វាន់សម្រាប់បេក្ខជនដែលមានភាពស្និទ្ធស្នាល បេក្ខជនដែលត្រូវបានជ្រើសរើសដោយអ្នកទស្សនា និងបេក្ខជនដែលមានទេពកោសល្យជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ