បន្តកម្មវិធីសម័យប្រជុំលើកទី ១០ នាព្រឹកថ្ងៃទី ១៦ សីហា គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមបានផ្តល់មតិអំពីសេចក្តីព្រាងច្បាប់សម្រុះសម្រួលនៅមូលដ្ឋាន។ ពិភក្សារនៅសម័យប្រជុំនេះ សមាជិកសភាមួយចំនួនផ្តល់យោលបល់អំពីការចាំបាច់ នាំបទបញ្ញត្តិសម្រុះសម្រួលឡើងច្បាប់សម្រុះសម្រួលនៅមូលដ្ឋាន។ប្រធានការិយល័យ
រដ្ឋសភាវៀតណាម Nguyen Hanh Phuc បានចាត់ទុកថា៖
“ពេលនៅមូលដ្ឋានមានរឿងហតុការណ៍គកើតឡើងគឺគ្រាន់តែត្រូវការមនុស្សម្នាក់មាន
កិត្តិនាមដោះស្រាយ។ មានបណ្ដារឿងហេតុការណ៍មិនទាន់ចាំបាច់ដល់ក្រុមសម្រុះ
សម្រួលទេ ត្រឹមតែអង្គការមហាជននិងសមាជិកមកពន្យល់ដោះស្រាយប៉ុណ្ណោះ។ នេះគឺជាភាពរស់រវើករបស់បទបញ្ញត្តិនេះ។ ក្រៅពីនោះ មានការកំណត់ខាងការទទួល ខុសត្រូវរបស់បណ្ដាស្ថាប័នក្នុងការពិនិត្យនិងពិន័យការល្មើសច្បាប់អំពីការសម្រុះ
សម្រួល។ ដូច្នេះ ខ្ញុំគិតថា៖ បទបញ្ញត្តិមិនត្រូវចាំបាច់លើកទៅជាច្បាប់ទេ៕”