ការផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក៖ ប៉ូលិសថៃកំណត់អត្តសញ្ញាណជនសង្ស័យ

(VOVWORLD) - អ្នកជំនួយការមេបញ្ជាការប៉ូលីសជាតិរបស់ប្រទេសថៃ នាថ្ងៃទី ៦ ខែសីហា លោកឧត្តមសេនីយ៍ទោ Suwat Chaengyotsuk បានឲ្យដឹងថា ប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យនៅក្នុងការបំផ្ទុះគ្រាប់បែក និងបង្កអគ្គិភ័យនៅក្នុងរដ្ឋធានីបាងកកកាលពីថ្ងៃទី ២ ខែសីហាកន្លងទៅ ហើយនឹងចាប់ខ្លួនមុខសញ្ញាទាំងនេះ។
ការផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក៖ ប៉ូលិសថៃកំណត់អត្តសញ្ញាណជនសង្ស័យ - ảnh 1 ប៉ូលីសកំពុងស៊ើបអង្កេតកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ (រូបថត៖ TTXVN)

យោងតាមលោក Suwat Chaengyotsuk បានឲ្យដឹងថាប៉ុស្តិ៍ប៉ូលីស Thung Song Hong បានប្រមូលភស្តុតាងនានាដើម្បីចេញសេចក្តីបញ្ជាឱ្យចាប់ខ្លួនជនសង្ស័យទាំងពីរនេះ ដើម្បីបានដាក់គ្រាប់បែកនៅក្នុងបរិវេណតំបន់រដ្ឋាភិបាល និងខាងក្រៅទីស្នាក់ការកងកម្លាំងប្រដាប់អាវុធភូមិន្ទថៃផងដែរ។ ភស្តុតាងទាំងនេះត្រូវបានប្រមូលពីកាមេរ៉ាសុវត្ថិភាពនៅនឹងកន្លែងកើតហេតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ