ការផ្ទេរទៅឌីជីថលជាភារកិច្ចស្នូលរបស់ផ្នែកព័ត៌មាននិងទូរគមនាគមន៍

(VOVWORLD) - នាព្រឹកថ្ងៃទី៦ កក្កដា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគម នាគមន៍វៀតណាមបានរៀបចំសន្និសីទបូកសរុបការងារក្នុង ឆមាសទី១ហើយដាក់ឲ្យដំណើរការភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០២០។
ការផ្ទេរទៅឌីជីថលជាភារកិច្ចស្នូលរបស់ផ្នែកព័ត៌មាននិងទូរគមនាគមន៍ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Phan Tam ថ្លែងនៅសន្និសីទ។ (រូបថត៖ Vietnam+)

ក្នុងរយៈពេល៦ខែកន្លងទៅ សកម្មភាពសំខាន់បំផុតនៃផ្នែកព័ត៌មាន និងទូរគមនាគមន៍នោះគឺរួមដៃជាមួយរដ្ឋាភិបាលនិងប្រជាជនដើម្បីរុញថយក្រោយជម្ងឺរាតត្បាត Covid-19។ សារព័ត៌មានក្នុងស្រុកបានក្លាយទៅជា កម្លាំងមួយក្នុងចំណោមកម្លាំងស្នូលលើខ្សែជួរមុខក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ដោយបានចុះផ្សាយព័ត៌មាន អត្ថបទ ប្រមាណ៦០ម៉ឺន ស្ដីពីជម្ងឺ Covid-19។

នាពេលខាងមុខននេះ ក្រសួងនឹងផ្ដោតសារសំខាន់លើការអនុវត្ត សេចក្ដីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីកម្មវិធីផ្ទេរទៅ ឌីជីថលជាតិ។ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Phan Tam បានលើកច្បាស់ថា៖

“យើងខ្ញុំបានកំណត់ថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជំនាន់ថ្មីរួម មានអ៊ីនធឺណែតល្បឿនលឿនបំផុត និងប្រព័ន្ធកុំព្យូទ័រពពក គឺជាហេដ្ឋា រចនាសម្ព័ន្ធដ៏សំខាន់បំផុត។ ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ២០២០ ក្រសួង នឹងដំណើរការណែនាំដើម្បីជួយឲ្យតំបន់ទាំង១០០%អាចអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍ជំនាន់ថ្មី។ ទន្ទឹមនឹងនេះ ក្រសួងនឹងអនុញ្ញាតឲ្យ សហគ្រាសទូរគមនាគមន៍នានា ផ្គត់ផ្គង់សេវាកម្ម 5G នៅតាមមណ្ឌល បច្ចេកវិទ្យាព័ត៌មានដែលប្រមូលផ្ដុំមូលដ្ឋានស្រាវជ្រាវ សាកលវិទ្យាល័យនិង នៅតាមមជ្ឈមណ្ឌលទីក្រុងធំៗផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ