ការផ្ទេរប្ដូរឌីជីថលក្នុងបរិបទអស្ថិរភាព៖ ក្ដាប់យកឱកាសជំនះពុះពារលើ បញ្ហាប្រឈម

(VOVWORLD) - នោះគឺជាមូលបទនៃសិក្ខាសាលាវិទ្យាសាស្ត្រដែលត្រូវបានសាកល វិទ្យាល័យសេដ្ឋកិច្ចជាតិ និងក្រុមហ៊ុនភាគហ៊ុន V-Startup សហការរៀបចំ ឡើងនាព្រឹកថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ។

បណ្ដាបទអន្តរាគមន៍នៅសិក្ខាសាលានេះបានផ្ដោតសំខាន់ទៅលើខ្លឹមសារជាច្រើនដូចជា៖ និន្នាការនៃការផ្ទេរប្ដូរឌីជីថលជាតិ-ចក្ខុវិស័យដល់ឆ្នាំ ២០៣០ បញ្ហាប្រឈម បរាជ័យនិងមេរៀនបទពិសោធន៍ក្នុងការផ្ទេរប្ដូរឌីជី ថល ជាដើម។ បណ្ដាតំណាងនៅសិក្ខាសាលាបានឯកភាពថា ការផ្ទេរប្ដូរ ឌីជីថលនឹងមិនមែនជានិន្នាការទៀតទេ ប៉ុន្តែវាបានក្លាយទៅជាការលេង ល្បែងស្លាប់រស់ចំពោះសហគ្រាសនិងប្រទេសទាំងអស់លើទូទាំងពិភពលោក។

គួរជម្រាបបន្ថែមទៀតថា រដ្ឋាភិបាលវៀតណាមបានអនុម័តលើ “កម្ម វិធីផ្ទេរប្ដូរឌីជីថលជាតិដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០” រួចហើយ។ គោលដៅដែលត្រូវបានដាក់ចេញគឺដល់ឆ្នាំ២០២៥ វៀតណាមនឹងសម្រេច មូលដ្ឋានទិន្នន័យជាតិទាំង១០០%ដែលត្រូវបានតភ្ជាប់និងចែករំលែកគ្នាលើទូទាំងប្រទេស ហើយវៀតណាមស្ថិតនៅក្នុងក្រុមប្រទេសនាំមុខគេខាងរដ្ឋា ភិបាលអេឡិចត្រូនិកទាំង៧០។ លើវិស័យសេដ្ឋកិច្ចឌីជីថល ដល់ឆ្នាំ២០២៥ វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសនាំមុខគេខាងបច្ចេកវិទ្យាព័ត៌មានទាំង ៥០ ហើយសេដ្ឋកិច្ចឌីជិថលនឹងស្រូបយក៣០%នៃ GDP ជាតិ។ លើវិស័យ សង្គមឌីជីថល ដល់ឆ្នាំ២០២៥ ប្រជាជនវៀតណាមជាង៥០%មានគណនី ទូទាត់អេឡិចត្រូនិក បណ្ដាញ 4G/5G ត្រូវបានគ្របដណ្ដប់ ហើយវៀត ណាមស្ថិតនៅក្នុងក្រុមប្រទេសនាំមុខគេខាងសុវត្ថិភាព សន្តិសុខ អ៊ីនធឺណែតទាំង៤០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ