ការផ្លាស់ប្ដូរឌីជីថលសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ជាមួយមូលដ្ឋានឌីជីថល Make in Vietnam
(VOVWORLD) - គិតត្រឹមចុងឆ្នាំ ២០២១ មានតួរលេខចូលគេហទំព័រ Smedx.vn ជាង ២២០ ០០០ ដង ហើយមានសហគ្រាសប្រមាណ ៣៧ ០០០ អង្គភាពទទួលបានព័ត៌មានដែលមានផលប្រយោជន៍អំពីការផ្លាស់ប្តូរឌីជីថល។
រូបថត៖ VOV |
ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ សហគ្រាសធុនតូច និងមធ្យមចំនួន ៩០% ត្រូវរងផលប៉ះពាល់អវិជ្ជមាន។ ដើម្បីជួយសហគ្រាសខ្នាតតូច និងមធ្យម ធ្វើការផ្លាស់ប្ដូរឌីជីថល រួមចំណែកស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ក្នុងនាខែមិនា ឆ្នាំ២០២១ កម្មវិធីជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យមសម្រាប់ការផ្លាស់ប្តូរឌីជីថលត្រូវបានអនុម័តដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយ។ កម្មវិធីកសាងចក្រគេហទំព័រ Smedx.vn ដើម្បីជួយសហគ្រាសខ្នាតតូច និងមធ្យមមិនត្រឹមតែបានតភ្ជាប់ជាមួយមូលដ្ឋានឌីជីថល “Make in Vietnam” ចំនួន ២៣ ប៉ុណ្ណោះទេ ថែមទាំងបានធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំអំពីវិធីសាស្រ្តផ្លាស់ប្តូរឌីជីថលប្រកបដោយប្រសិទ្ធភាព និងសមស្របផងដែរ។
គិតត្រឹមចុងឆ្នាំ ២០២១ មានតួរលេខចូលគេហទំព័រ Smedx.vn ជាង ២២០ ០០០ ដង ហើយមានសហគ្រាសប្រមាណ ៣៧ ០០០ អង្គភាពទទួលបានព័ត៌មានដែលមានផលប្រយោជន៍អំពីការផ្លាស់ប្តូរឌីជីថល។ ការសិក្សាស្រាវជ្រាវលើតម្រូវការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសវៀតណាមបានបង្ហាញថា មានសហគ្រាសខ្នាតតូច និងមធ្យមចំនួន ៤៧% បាន ចាត់ទុកការផ្លាស់ប្តូរឌីជីថលជាតម្រូវការបន្ទាន់ ប៉ុន្តែនៅតែត្រូវការ ជួយឧបត្ថម្ភបន្ថែមទៀតពីមូលដ្ឋានបច្ចេកវិទ្យាលើវិស័យនីមួយៗ ដូចជាអភិបាលកិច្ចសហគ្រាស ជំនាញ សុវត្ថិភាព សន្តិសុខបណ្ដាញអ៊ីនធឺណិត ជាដើម ដូច្នេះហើយ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ នឹងបន្តរួមដំណើរជាមួយសហគ្រាសខ្នាតតូច និងមធ្យម ក្នុងការផ្លាស់ប្តូរឌីជីថល ដោយឈរលើមូលដ្ឋានឌីជីថលជាក់លាក់។
នៅឆ្នាំនេះ កម្មវិធីជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរឌីជីថល គ្រោងនឹងមានមូលដ្ឋានឌីជីថល Make in Vietnam ចំនួន ៣០ ថែមទៀត ដែលចូលរួមនៅក្នុងកម្មវិធីនេះផងដែរ៕