ការផ្លាស់ប្តូរឌីជីថលដើម្បីបម្រើដល់តម្រូវការប្រើប្រាស់និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - បច្ចេកវិទ្យាព័ត៌មានអាចក្លាយជាឧបករណ៍សម្រាប់បណ្ដាផ្នែកឈានទៅមុខយ៉ាងឆាប់រហ័ស ហើយក្លាយទៅជាអង្គភាពនាំមុខគេក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។
ការផ្លាស់ប្តូរឌីជីថលដើម្បីបម្រើដល់តម្រូវការប្រើប្រាស់និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Manh Hung 

នាព្រឹកថ្ងៃទី ១២ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០២០ និងលើកទិសដៅភារកិច្ចឆ្នាំ ២០២១ របស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Manh Hung បានវាយតម្លៃថា បច្ចេកវិទ្យាព័ត៌មានអាចក្លាយជាឧបករណ៍សម្រាប់បណ្ដាវិស័យ ឈានទៅមុខយ៉ាងឆាប់រហ័ស ហើយក្លាយទៅជាអង្គភាពនាំមុខគេក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។ ចំណែកឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានវាយតម្លៃថា៖ “ខ្ញុំគិតថាយើងកំពុងឈរចំពោះមុខកាលានុវត្តភាព ក៏ដូចជាតម្រូវការ ប្រសិនបើយើងគ្មានបម្លាស់ប្ដូរយ៉ាងខ្លាំងក្លាជាងមុននោះទេ យើងអាចរងឱនភាព ហើយថែមទាំងក្ស័យធនទៀតផង។ យើងបានដំណើរការ 2G មុនពិភពលោក 3G ស្ថិតក្នុង Top មធ្យម ហើយ 4G ដើរយឺតយ៉ាវ ។ ខ្ញុំសង្ឈឹមថា យើងនឹងដំណើរការ 5G យ៉ាងឆាប់រហ័ស ដូចជាដំណើរការ 2G អញ្ចឹង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ