ការផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងសភាពការណ៍ថ្មី

ការផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងសភាពការណ៍ថ្មី - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (VGP)

        Vovworld-នាថ្ងៃទី២៤មេសានៅកិច្ចប្រជុំអំពីល្បឿនអនុវត្តកម្មវិធីបច្ចេក​វិទ្យា​
ជាតិចំនួន៣ (កម្មវិធីអភិវឌ្ឍន៍ផលិតផលជាតិដល់ឆ្នាំ២០២០ កម្មវិធីជាតិ​អភិវឌ្ឍន៍​បច្ចេកវិទ្យាខ្ពស់ដល់ឆ្នាំ២០២០និងកម្មវិធីផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិដល់​ឆ្នាំ២០២០) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា លើស្មារតី
ផ្លាស់ប្តូរថ្មីការងារវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងស្ថានភាពថ្មី ក្រសួង​វិទ្យា​សាស្ត្រនិង
បច្ចេកវិទ្យាត្រូវពិនិត្យឡើងវិញបណ្ដាគំរោងការភារកិច្ចវិទ្យាសាស្ត្រ​បច្ចេកវិទ្យា អនុវត្តល្អនូវភារកិច្ចគ្រប់គ្រងរដ្ឋ។ ក្នុងដំណាក់កាល២០១៤-២០១៥ ឧបនាយក
រដ្ឋមន្ត្រីបានប្រគល់ឲ្យក្រសួងហិរញ្ញវត្ថុរាយការណ៍លទ្ធភាពផ្ដល់​ថវិការសំរាប់
កម្មវិធីបច្ចេកវិទ្យាចំនួន៣ពោលខាងលើ។ ឧបនាយករដ្ឋមន្ត្រីបានសំណូមពរថា​បណ្ដាគំរោងការភារកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យាដែលបានអនុម័តត្រូវនាំមកនូវ
លទ្ធផលផលិតផលជាក់ស្ដែងក្នុងរយៈពេល២ឆ្នាំគឺឆ្នាំ២០១៤និងឆ្នាំ២០១៥ មុន
ពេល​ត្រៀមឲ្យគំរោងការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងដំណាក់កាលជា
បន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ