ការផ្លាស់ប្តូរវប្បធម៌តភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាម និងឡាវ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មេសា នៅមជ្ឈមណ្ឌលវប្បធម៌វៀតណាមក្នុងរដ្ឋធានីវៀងចន្ទន៍ (ឡាវ) បានប្រព្រឹត្តិទៅមហោស្រពវប្បធម៌-តភ្ជាប់ពាណិជ្ជកម្ម ដែលរៀបចំឡើងដោយសមាគមទំនាក់ទំនងជនវៀតណាមនៅបរទេសសម្របសម្រួលជាមួយសមាគមធុរកិច្ចវៀតណាមក្នុងរដ្ឋធានីវៀងច័ន្ទ និងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសឡាវ។
នេះជាសកម្មភាពផ្សព្វផ្សាយរូបភាពនិងវប្បធម៌ឆ្នើមរបស់វៀតណាមទៅកាន់ជនវៀតណាមនៅឯបរទេស ក៏ដូចជាប្រជាជនឡាវដែលកំពុងរស់នៅ និងធ្វើការក្នុងរដ្ឋធានីវៀងច័ន្ទ។
ការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ TTXVN |
នៅក្នុងមហោស្រពនេះ គណៈប្រតិភូបានរីករាយនឹងការសម្ដែងតន្ត្រីប្លែកៗរបស់ជនជាតិទាំងពីរ វៀតណាម និងឡាវ ហើយបានទស្សនាស្តង់អក្សរផ្ចង់ និងស្តង់បង្ហាញផលិតផលនិងទំនិញរបស់ប្រទេសទាំងពីរ ព្រមទាំងស្វែងយល់បរិយាកាសរៀនភាសាវៀតណាមនៅលើវេទិកាអនឡាញ និងទទួលទានម្ហូបវៀតណាម៕