ការផ្សព្វផ្សាយអំពីសក្តានុភាពនៃវិស័យទេសចរណ៍វៀតណាមនៅអាហ្សង់ទីន

(VOVWORLD) - នាថ្ងៃទី ១៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីប្រទេស ប្រជាជន និងសក្តានុភាពទេសចរណ៍វៀតណាមដោយមានការចូលរួមពីតំណាងសហគ្រាសជំនាញខាងធ្វើដំណើរទេសចរណ៍ជាច្រើននៅប្រទេសម្ចាស់ផ្ទះផងដែរ។
ការផ្សព្វផ្សាយអំពីសក្តានុភាពនៃវិស័យទេសចរណ៍វៀតណាមនៅអាហ្សង់ទីន - ảnh 1 រូបថតឧទាហរណ៍ (truyenhinhdulich.vn)

ថ្លែងក្នុងកម្មវិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung បានអះអាងថាដោយមានគោលនយោបាយបើកទ្វារ កំណើនសេដ្ឋកិច្ចកើនឡើងជាបន្តបន្ទាប់ និងស្ថិរភាពនយោបាយ-សង្គម វៀតណាមគឺជាគោលដៅទេសចរណ៍មួយគួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមានបំណងចង់ស្វែងយល់អំពីវប្បធម៌ដ៏យូអង្វែងមកហើយ និងមានសម្បូរបែប ក៏ដូចជាស្វែងរកទេសភាពដ៏គួរឲ្យទាក់ទាញគួរឱ្យចាប់អារម្មណ៍នៅគ្រប់តំបន់នៃប្រទេសអាស៊ីអាគ្នេយ៍នេះផងដែរ។ លោក Dang Xuan Dung បានឧទ្ទេសនាមទូទៅអំពី ប្រវត្តិសាស្រ្ត វប្បធម៌ដ៏សម្បូរបែបនិងប្រពៃណីរាប់ពាន់ឆ្នាំរបស់ប្រទេស            វៀតណាម ក៏ដូចជាសមិទ្ធិផលក្នុងការកសាងប្រទេសជាតិផងដែរ។ ទន្ទឹមនឹងនេះលោកក៏បន្តទៀតថាជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរជនជាតិអាហ្សង់ទីន ប្រមាណ ១០.០០០ នាក់ បានមកទស្សនាប្រទេសវៀតណាម ទោះបីមានភូមិសាស្ត្រឆ្ងាយក៏ដោយ ហើយនេះជាសក្ខីភាពដែលបញ្ជាក់ពីចំណាប់អារម្មណ៍របស់ប្រជាជនអាហ្សង់ទីនចំពោះប្រវត្តិសាស្ត្រ វប្បធម៌និងប្រជាជនវៀតណាមផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ