ការពិគ្រោះយោបល់នយោបាយរវាងវៀតណាមជាមួយអេស្ប៉ាញ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ
អេស្ប៉ាញ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son រួមជាមួយ រដ្ឋលេ ខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអេស្ប៉ាញ Ybanez Ignacio Rubio ធ្វើ សហអធិបតីការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម
-អេស្ប៉ាញ។
|
ទិដ្ឋភាពនៃពិធីពិគ្រោះយោបល់នយោបាយរវាងវៀតណាមជាមួយអេស្ប៉ាញ |
នៅក្នុងជំនួបនេះ ភាគីអេស្ប៉ាញបានអះអាងថា វៀតណាមជាដៃគូរមួយក្នុង ចំណោមដៃគូរសំខាន់បំផុតចំនួនបីនៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានបំណងធ្វើ
ឲ្យ ស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាមួយវៀតណាម។ អនុរដ្ឋមន្ត្
រីលោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចការយកចិត្តទុកដាក់ទៅ
លើការ ពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
អេស្ប៉ាញ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកា
ពហុភាគី តំបន់ និងអន្តរជាតិ។
ចំពោះបញ្ហាសមុទ្រខាងកើត ភាគីអេស្ប៉ាញបានចែករំលែកទស្សនៈនិងគាំទ្រ
នូវ ការដោះស្រាយជំលោះរបស់វៀតណាម ដោយសន្តិវិធីនិងឈរលើអនុសញ្ញា
អ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងអនុវត្តយ៉ាងគ្រប់គ្រាន់សេចក្តីថ្លែង
ការណ៍ស្តីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈាន
ទៅការកសាងក្រមប្រតិ បត្តិតំបន់នៅសមុទ្រខាងកើត(COC)៕