ការពិគ្រោះយោបល់នយោបាយរវាងវៀតណាម និងបង់ក្លាដែស

(VOVWORLD) - អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសទាំងពីរ នាព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet និងអនុរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស Masud Bin Momen បានធ្វើជាសហប្រធានសម័យប្រជុំលើកទី ២ នៃការពិគ្រោះយោបល់នយោបាយរវាងវៀតណាមនិង បង់ក្លាដែស។
ការពិគ្រោះយោបល់នយោបាយរវាងវៀតណាម និងបង់ក្លាដែស - ảnh 1ទដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ baoquocte.vn)

នៅក្នុងកិច្ចពិគ្រោះនយោបាយ ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីកសាងចក្ខុវិស័យរយៈពេលវែងសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ព្រមទាំងពង្រឹងកិច្ចប្រជុំជាប្រចាំនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ អប់រំ កសិកម្ម នេសាទ និងចិញ្ចឹមសត្វ ព្រមទាំងបង្កើនការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលនៅវេទិកាតំបន់ និងអន្តរជាតិ គាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក៏ដូចជាចែករំលែកទស្សនៈ និងគោលជំហរនៅវេទិកានៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដើម្បីលើកកំពស់សាមគ្គីភាព ភាពម្ចាស់ការ និងភាពខ្លួនទីពឹងខ្លួនរបស់ប្រទេសក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ