ការពិគ្រោះយោបល់ផ្នែកនយោបាយរវាងវៀតណាមនិង Lativia

(VOVWORLD) -នាថ្ងៃទី១២ ខែមិថុនា អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើការពិគ្រោះយលបល់ផ្នែកនយោបាយជាមួយរដ្ឋលេខាធិការក្រសួងការបរទេសប្រទេស Lativia លោក Andrejs Pildegovics។
ការពិគ្រោះយោបល់ផ្នែកនយោបាយរវាងវៀតណាមនិង Lativia - ảnh 1អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញទទូលជួបជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសប្រទេស Lativia លោក Andrejs Pildegovics (រូបថត៖ TTXVN)

ក្នុងជំនួបពិគ្រោះយោបល់នេះ ភាគីទាំងពីរបានសំដែងនូវការពេញចិត្តអំពីជំហាន អភិវឌ្ឍយ៉ាងសកម្មក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិង Lativia ក្នុងរយៈពេលកន្លងទៅ ក៏ដូចជាចំពោះការួមសហការយ៉ាងជិតស្និទរវាង ភាគីទាំងពីរនៅវេទិកាក្នុងតំបន់និងអន្តរជាតិជាពិសេសនៅអង្គការសហប្រជាជាតិ(អ.ស.ប.ជ) និង ASEM។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាង វិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិង Lativia ខណៈ ដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ Lativia នៅអាស៊ីអាគ្នេយ៍ហើយ Lativia ក៏ជាដៃគួពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុង ចំណោមបណ្តាប្រទេសនៅ Baltic ផងដែរ។  លោក Andrejs Pildegovics ក៏បានអះអាងថាLativia នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះហេត្ថលេខា និង ផ្តល់សច្ចាប័នឲ្យបានឆាប់ៗ លើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមនិង EU (EVFTA)។

ទន្ទឹមនឹងនេះភាគីទាំងពីរក៏ឯកភាពគ្នាគាំទ្រចំពោះការដោះស្រាយជំលោះនានារួមមានបញ្ហាសមុទ្រខាងកើតដោយសន្តិវិធីនិងឈរលើមូលដ្ឋានគោរពច្បាប់ អន្តរជាតិ ក្នុងនោះ រួមមានសន្ធិសញ្ញាអ.ស.ប.ជ ស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដើម្បីធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ