ការពិគ្រោះយោបល់វៀតណាម-អាហ្សង់ទីន
|
ការពិគ្រោះយោបល់វៀតណាម-អាហ្សង់ទីន |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ក្រសួងការបរទេសអាហ្សង់ទីន គណៈប្រតិភូ
ក្រសួងការបរទេសវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី លោកDang Dinh Quy បាន
អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាហ្សង់ទីន ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ធ្នូឆ្នាំ២០១៦
និងដំណើការពិគ្រោះយោបល់នយោបាយលើកទី៧ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស នៃប្រ
ទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រី លោកDang Dinh Quy បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Carlos Mario
Foradoni និងជួបសន្ទនាជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពអាហ្សង់ទីន-វៀតណាម។
នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានអះអាងនូវយន្តការពិគ្រោះយោបល់នយោ
បាយជាសកម្មភាពសំខាន់ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរកាន់តែស៊ីជំរៅ ជាក់ស្ដែង និងប្រសិទ្ធិភាព ហើយត្រៀមរៀបចំអោយបានល្អសំ
រាប់ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម របស់រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន ក្នុង
ឆ្នាំ២០១៧។ ភាគីទាំងពីរក៏បានឯកភាព បន្តរួមសហការ ជំរុញការផ្លាស់ប្តូរគណៈប្រតិ
ភូគ្រប់ជាន់ថ្នាក់ និងបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសនៃប្រទេសទាំងពីរ និង
គាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាអង្គការអន្តរជាតិនិងវេទិកាពហុភាគី ដែលក្នុងនោះ
អាហ្សង់ទីនបានអះអាងថា៖គាំទ្រវៀតណាមដោះស្រាយជំលោះនៅលើសមុទ្រខាងកើត
ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕