ការពង្រឹងយន្តការនិងគោលនយោបាយក្នុងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ

(VOVWORLD) - សន្តិភាព និងសន្តិសុខ៖ បទពិសោធន៍អន្តរជាតិនិងអនុសាសន៍សម្រាប់វៀតណាម”។ សិក្ខាសាលានេះបានធ្វើឡើងក្នុងទម្រង់ផ្ទាល់និងតាមអន ឡាញ។

ការពង្រឹងយន្តការនិងគោលនយោបាយក្នុងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ - ảnh 1ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ An Dang/TTXVN)

នាព្រឹកថ្ងៃទី ២៨ មិនា ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រនិងពង្រឹងអំណាចរបស់ស្ត្រី (UNWOMEN) រៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “កម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ៖ បទពិសោធន៍អន្តរជាតិនិងអនុសាសន៍សម្រាប់វៀតណាម”។ សិក្ខាសាលានេះបានធ្វើឡើងក្នុងទម្រង់ផ្ទាល់និងតាមអនឡាញ។

អង្គសិក្ខសាលាបានពិភាក្សាលើខ្លឹមសារមួយចំនួនអំពីរបៀបវារៈសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដូចជា៖ ជំរុញការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ៖ តួនាទីនៃកម្មវិធីសកម្មភាពជាតិ; អនុសាសន៍ស្តីពីលទ្ធភាពនៃការបង្កើតផែនការសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់វៀតណាម។ ជំហានបន្ទាប់នៃការអនុវត្តកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ...។ ហើយ ស្ត្រី សន្តិភាព និងសន្តិសុខ គឺជាបញ្ហាដែលប្រទេសជាច្រើនយកចិត្តទុកដាក់ផងដែរ។

ការដែលក្រសួងការបរទេស ក្រសួងពាក់ព័ន្ធ និងស្ថាប័ននានារបស់វៀតណាមសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងពង្រឹងអំណាចរបស់ស្ត្រីដើម្បីធ្វើការស្រាវជ្រាវលើកម្មវិធីសកម្មភាពជាតិនឹងបើកទិសដៅថ្មីដើម្បីបន្តគំនិតផ្តួចផ្តើមរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ សុក្រិត្តក្របខ័ណ្ឌច្បាប់ លើកកំពស់តួនាទីសកម្មរបស់ខ្លួន និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងវិស័យសមភាពយេនឌ័រជាទូទៅ និងសិទ្ធិស្ត្រី សន្តិភាព និងសន្តិសុខ ជាពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ