ការពិនិត្យលើកចុងក្រោយពិធីរំលឹកខួបលើកទី៤០នៃទិវារមដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅទីក្រុងហូជីមិញ


ការពិនិត្យលើកចុងក្រោយពិធីរំលឹកខួបលើកទី៤០នៃទិវារមដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅទីក្រុងហូជីមិញ - ảnh 1
ការពិនិត្យលើកចុងក្រោយពិធីរំលឹកខួបលើកទី៤០នៃទិវារមដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅទីក្រុងហូជីមិញ (VOV)



Vovworld-នាព្រឹកថ្ងៃទី២៦មេសាគណៈចាត់តាំងថ្នាក់ជាតិរំលឹកបណ្ដាខួប
អនុស្សាវរីយ៍ធំៗក្នុងឆ្នាំ២០១៤-២០១៥ បានរៀបចំការពិនិត្យលើកចុងក្រោយ
កម្មវិធីមីទ្ទីងព្យុហយាត្រានិងដង្ហែក្បួនដែលបានរៀបចំនៅទីលានឯកភាព ទីក្រុង
ហូជីមិញ។ ពិធីរួមមានកម្មវិធីសម្ដែងសិល្បៈដោយគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញធ្វើអធិបតី កម្មវិធីព្យុហយាត្រានិងដង្ហែក្បួន។ ផ្នែកដង្ហែក្បួនរបស់
ផែនមហាជនបញ្ញាវ័ន្ធសិល្បៈបានសម្ដែងដ៏វិសេសវិសាលដោយការសម្ដែងពោ
ពេញទៅដោយចរិតប្រពៃណីរបស់ប្រជាជាតិ។
បន្ទាប់ពីកម្មវិធីពិនិត្យលើកចុងក្រោយ បណ្ដាសមាជិកគណៈចាត់តាំងថ្នាក់ជាតិ
បានរៀបចំប្រជុំដកពិសោធន៍ តាមរយៈនោះត្រៀមរៀបចំយ៉ាងល្អបំផុតសំរាប់ពិធី
មីទ្ទីងព្យុហយាត្រានិងដង្ហែក្បួនជាផ្លូវការដែលនឹងបានរៀបចំនាវេលាម៉ោង៦និង
៣០នាទីថ្ងៃទី៣០មេសា។
នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានបើកការដ្ឋានសាង
សង់គំរោងការសួនឧទ្យាន-សិលាចារិតរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីដែលបាន
តស៊ូការពារស្ពាន Rach Chiec ក្នុងយុទ្ធនាការហូជីមិញ។ រួមជាមួយនោះគណៈ
កម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបានរៀបចំការជួបសន្ទនាជាមួយអ្នក
ក្សិណសាក្សីប្រវត្តិសាស្ត្រក្នុងមហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ