ការពារពលរដ្ឋវៀតណាមនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - យោងតាមស្ថានទូត រហូតមកដល់ពេលនេះ មិននៅសល់ពលរដ្ឋវៀតណាមនៅអាហ្វហ្គានីស្ថានឡើយ។ 
ការពារពលរដ្ឋវៀតណាមនៅអាហ្វហ្គានីស្ថាន - ảnh 1អ្នកប្រយុទ្ធតាលីបង់និងអ្នកស្រុកក្នុងខេត្ត Laghman  (រូបថត៖ AFP)

នៅថ្ងៃទី ១៥ ខែសីហា ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា នៅក្នុងបរិបទនៃស្ថានការណ៍នៅអាហ្វហ្គានីស្ថានកាន់តែស្មុគស្មាញ ក្រសួងការបរទេសបានបញ្ជាណែនាំស្ថានទូតវៀតណាមប្រចាំនៅប៉ាគីស្ថានទទួលបន្ទុកអាហ្វហ្កានីស្ថាន ដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់ ពិនិត្យជាបន្ទាន់និងក្តាប់ជាប់នូវស្ថានភាព ពលរដ្ឋវៀតណាមដែលកំពុងរស់នៅសិក្សានិងធ្វើការនៅទីនេះ ដោយរៀបចំផែនការនិងត្រៀមខ្លួនជាស្រេចនូវវិធានការការពារប្រជាពលរដ្ឋក្នុងករណីចាំបាច់។

អនុវត្តន៍តាមការណែនាំរបស់ក្រសួងការបរទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថានទូត វៀតណាមប្រចាំនៅប៉ាគីស្ថានទទួលបន្ទុកអាហ្វហ្គានីស្ថានក៏បានម្ចាសការក្នុងការអនុវត្តន៍ ការ ងារការពារប្រជាពលរដ្ឋដោយ៖ ប្រកាសសេចក្តីជូនដំណឹងអំពីការការពារពលរដ្ឋនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូត; ពិភាក្សាជាមួយចំណុចទំនាក់ទំនងនៅអាហ្វហ្គានីស្ថានដើម្បីស្នើសុំជំនួយក្នុងការស្វែងរកព័ត៌មានអំពីស្ថានភាពប្រជាពលរដ្ឋវៀតណាមនៅអាហ្វហ្គានីស្ថាន។ យោងតាមស្ថានទូត រហូតមកដល់ពេលនេះ មិននៅសល់ពលរដ្ឋវៀតណាមនៅអាហ្វហ្គានីស្ថានឡើយ។ មុននេះនៅថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២១ ស្ថានទូតបានសម្របសម្រួលនាំយកជនជាតិវៀតណាមម្នាក់ដែលធ្វើការនៅទីភ្នាក់ងារអង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានវិលត្រឡប់មកប្រទេសដោយសុវត្ថិភាព។

ក្នុងករណីត្រូវការជំនួយ ពលរដ្ឋវៀតណាមអាចទាក់ទងខ្សែទូរស័ព្ទបន្ទាន់នៃស្ថានទូតវៀតណាមនៅប៉ាគីស្ថានទទួលបន្ទុកអាហ្វហ្គានីស្ថាន៖ + ៩២ ០៣៣៦ ៣៣៣៦៨៦៨ (Whatsapp) ឬ + ៨៤ ៩៣៦ ០៦១៩៩៦ (Zalo, Viber) លេខទូរស័ព្ទថេរ +៩២ ៥១ ៥៦៥៧៨៥/៨៧ ឬ លេខទូរស័ព្ទរបស់នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស វៀតណាម +៨៤ ៩៨១ ៨៤៨៤៨៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ