ការព្រមានអំពីគ្រោះអាសន្នរីករាលដាលនៃវីរុស Zika នៅអាស៊ី-ប៉ាស៊ីហ្វិក
|
ការព្រមានអំពីគ្រោះអាសន្នរីករាលដាលនៃវីរុស Zika នៅអាស៊ី-ប៉ាស៊ីហ្វិក (VNA) |
(VOVworld) – អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា៖ វីរុស
Zika អាចផ្ទុះឡើងនៅប្រទេសអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ ក្នុងកាលៈទេសៈ
ប្រទេស អាស៊ី-អាគ្នេយ៍ចំនួន ២ គឺ សឹង្ហបុរីនិងថៃ បានទទួលស្គាល់ករណី
ឆ្លងវីរុសគ្រោះ ថ្នាក់នេះ ក្នុងនោះ មានទារកចំនួន ២ នាក់ឆ្លងជំងឺ «ក្បាល
តូច» ដោយវីរុស Zika។ ក្នុងរបាយការណ៍តំបន់ប្រចាំឆ្នាំដែលបានប្រកាស
នាថ្ងៃទី ១០ តុលា នៅទីក្រុងម៉ានីលរបស់ហ្វីលីពីន WHO បានសង្កត់ធ្ងន់ថា៖
មានប្រទេសយ៉ាង ហោចណាស់ចំនួន ១៩ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបាន
ទទួលស្គាល់មានអ្នកជំងឺ ឆ្លងវីរុស Zika។ ក្នុងស្ថានភាពដូច្នេះ លោក Li
Ailan នាយក WHO ទទួលបន្ទុក ស្ថានភាពប្រកាសអាសន្ននិងសន្តិសុខ
សុខាភិបាល ព្រមានថា៖ វីរុស Zika រីករាលដាលយ៉ាងខ្លាំងក្នុងតំបន់ទាំង
មូលរួមមានប្រទេសដូចជា៖ ចិន ជប៉ុន អូស្រ្តាលី និងប្រទេសអាស៊ីអាគ្នេយ៍
ភាគច្រើន៕