ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិចមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា

ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិចមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា - ảnh 1
ទិដ្ឋភាពនៃជំនួបចរចាររវាងភាគីទាំងពីរ

(VOVworld) - នារសៀលថ្ងៃទី៧ ធ្នូ ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់
ណាមបូខាងលិចដឹកនាំដោយអនុប្រធានគណៈកម្មការ ឧត្តមសេនីយ៍ទោ Tran Phi
Ho បានជួបចរចារជាមួយគណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្សកងយោធពលខេ
មរៈភូមិន្ទដឹកនាំដោយនាយឧត្តមសេនីយ៍ យៀន សារុន អគ្គសេនាធិការរងកង
យោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការរងអង្គរក្ស។នាយឧត្តមសេនីយ៍ យៀន
សារុន បានជូនដំណឹងអំពីស្ថានភាពនៅកម្ពុជានាបច្ចុប្បន្ន ក្នុងនោះសង្កត់ធ្ងន់ថា
បើទោះបីជានាពេលកន្លងទៅបានកើតមានឡើងបំរ៉ែបំរួលដ៏ស្មុគស្មាញក្ដី ប៉ុន្តែ
គណៈបក្សប្រជាជនកម្ពុជា (CPP) និងរាជរដ្ឋាភិបាលកម្ពុជា នៅរក្សារឹងមាំនូវស្ថិរ
ភាពនយោបាយ ហើយដឹកនាំប្រទេសជាតិបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ។នាយ
ឧត្តមសេនីយ៍ យៀន សារុន ក៏បានថ្លែងអំណរគុណជូនចំពោះគណៈកម្មការទទួល
បន្ទុកតំបន់ណាមបូខាងលិច និងខេតក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long
ដោយបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភកងយោធពលខេមរៈភូមិន្ទ រួមចំណែក
រក្សា ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ
រវាងវៀតណាមនិងកម្ពុជា។រីឯខ្លួនវិញ ឧត្តមសេនីយ៍ទោ Tran Phi Ho បាន អះអាង
ថា វៀតណាមមុនក៏ដូចជាក្រោយមានគោលបំណងរក្សាទំនាក់ទំនងជាប្រពៃណី
កិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរជាមួយកម្ពុជា រឹតបន្តឹងថែមទៀត ចំណងសាមគ្គី
ភាព មិត្តភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍ដោយ និរន្តរភាពនា
ពេលខាងមុខ។
ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិចមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា - ảnh 2

ក្នុងឱកាសនេះដែរ ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាង
លិចបានទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដាក់កម្រង
ផ្កានៅវិមានអនុស្សាវរីយ៍យុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ