ក្រុមការងារនៃគណៈកម្មាធិការចលនាមហាជនជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang

(VOV) – នារសៀលថ្ងៃទី ៣ មករា ក្រុមការងារនៃគណៈកម្មាធិការចលនាមហា
ជនមជ្ឃឹមដឹកនាំដោយប្រធាន​គណៈកម្មាធិការ លោកស្រី  Ha Thi Khiet បានជួប
ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang ភាគខាងត្បូងវៀតណាម អំពីការងារ
ចលនាមហាជនអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាននិងការងារសាសនា
ក្នុងតំបន់។ ថ្លែងមតិក្នុងជំនួបធ្វើការ លោកស្រី Ha Thi Khiet បានវាយតំលៃខ្ពស់
ចំពោះលទ្ធផលដែលបក្សភាគនិងប្រជាជនខេត្ត Soc Trang ទទួលបានក្នុងកា
រងារចលនាមហាជន ការងារសាសនា-ប្រជាជាតិ នាឆ្នាំ ២០១២។ លោកស្រី
Ha Thi Khiet បានក្រើនរំលឹកថា៖ នាពេលខាងមុខ បណ្ដាគណៈ កម្មាធិការ
បក្សគ្រប់ជាន់ថ្នាក់ត្រូវបង្កើនអនុវត្តការងារចលនាមហាជនរបស់ខ្លួន ឲ្យខ្លាំង
ក្លាថែមទៀត ដើម្បីពង្រឹងនិងពង្រីកប្រៀបខ្លាំងនៃផែនមហាសាមគ្គីប្រជា ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ