ក្រុមការងាររបស់គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយព្យវៀតណាមទៅដំណើរទស្សនកិច្ចនៅឡាវ

(VOVworld) – នាព្រឹកថ្ងៃទី ៤ មិថុនា នៅរដ្ឋធានី វៀងច័ន្ធ ឡាវ ឧបនាយក រដ្ឋមន្ត្រីឡាវ
លោក  Asang Aoly បានទទួលជួបសន្ទនាជាមួយក្រុមការងាររបស់ គណៈកម្មាធិការ
ទទួលបន្ទុកតំបន់ពាយព្យវៀតណាមដឹកនាំដោយអនុប្រធាន លោក Bui Thanh Thu។ ឧបនាយករដ្ឋមន្ត្រីឡាវបានវាយតំលៃខ្ពស់ចំពោះ ដំណើរទស្សកិច្ចការងារនេះ ទន្ទឹនឹង
នោះ អះអាងថា៖ ក្នុងរយៈពេលកន្លងមកគណៈកម្មធិការទទួលបន្ទុកតំបន់ពាយព្យ
វៀតណាមបានគួបផ្សំយ៉ាងជិតស្និតជាមួយគណៈកម្មាធិការអភិវឌ្ឍន៍ជនបទនិងកាត់
បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ឡាវ អនុវត្តល្អការងារផ្សព្វផ្សាយគោលការណ៍និង
គោលនយោបាយនៃបក្ស​ ទាំង ២ រដ្ឋាភិបាលទាំង ២។ ឧបនាយករដ្ឋមន្ត្រីឡាវមាន
គោលបំណងថា៖ ស្ថាម័ននៃប្រទេសទាំង ២ ពង្រីកសមិទ្ធិផលដែលទទួលបាន រួម
ចំណែកក្នុងការ ពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសឡាវ-វៀតណាមឲ្យកាន់តែ
អភិវឌ្ឍន៍យ៉ាង ខ្លាំងក្លា ពីមួយថ្ងៃទៅមួយថៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ